តាមការផ្សាយដំណឹងនៃ Los Angeles Timesនៃសហរដ្ឋអាមេរិក នាពេលថ្មីៗនេះឱ្យដឹងថា ការវិភាគថ្មីៗអំពីកំណត់ត្រាព្យាបាលនៃគ្លីនិក និងមន្ទីរពេទ្យ UCLAបានបង្ហាញថាវីរុសកូរ៉ូណាប្រភេទថ្មី ប្រហែលមាននៅក្នុងក្រុងLos Angeles នាខែធ្នូឆ្នាំ២០១៩ ពោលគឺមុនពេលប្រទេសចិន បានធ្វើរបាយការណ៍ស្តីពីករណីជំងឺរលោកសួត ដែលមិនច្បាស់មូលហេតុ នៅក្រុងវូហានខេត្តHubei ជូនអង្គការសុខភាពពិភពលោក។ កាលពីមុន ពេលវេលាដំបូងបំផុតដែលលេចចេញ ករណីជំងឺកូវីដ១៩ត្រូវ សហរដ្ឋអាមេរិកកំណត់ គឺនៅពាក់កណ្តាល ខែមករាឆ្នាំនេះ។
អ្នកស្រាវជ្រាវនៃUCLA និងសកលវិទ្យាល័យវ៉ាស៊ីនតោន បានកត់ត្រានូវសភាពការណ៍ ដែលនៅពេលនោះ ចំនួនអ្នកជំងឺដែលទទួលការព្យាបាល ដោយសារអាការរោគក្អក បានកើនឡើងយ៉ាងលេចធ្លោ។សភាពការណ៍នេះ បានចាប់ផ្តើមនៅសប្តាហ៍ចំថ្ងៃទី ២២ខែធ្នូឆ្នាំ ២០១៩ ហើយបានបន្តរហូតដល់ចុងខែកុម្ភៈឆ្នាំ២០២០។អ្នកស្រាវជ្រាវបានចង្អុលបង្ហាញថា អ្នកជំងឺខ្លះដែលក្អកប្រហែលមានជំងឺផ្តាសាយតាមរដូវ ហើយមានអ្នកជំងឺខ្លះពាក់ព័ន្ធនឹងការផ្ទុះជំងឺផ្លូវដង្ហើមដែលបង្កឡើងដោយបារីអេឡិចត្រូនិចកាលពីឆ្នាំមុន។ប៉ុន្តែគេមិនអាចច្រានចោល ថាអ្នកជំងឺមួយចំនួន គឺជាអ្នកជំងឺឆ្លងជំងឺកូវីដ១៩ ។នេះបានបង្ហាញថា វីរុសកូរ៉ូណាប្រភេទ ថ្មីបានរីករាលដាលយ៉ាងស្ងាត់ស្ងៀមនៅក្រុង Los Angelesនិង តំបន់ជុំវិញ ៕