ភ្នំពេញៈ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោកផៃស៊ីផាននៅថ្ងៃពុធ ទី១៦ ខែកញ្ញាឆ្នាំ២០២០នេះ បានច្រានចោលរបាយការណ៍ស្ថាប័នហិរញ្ញវត្ថុអាមេរិក ជុំវិញក្រុមហ៊ុន អភិវឌ្ឍន៍តារាសាគរ UDG។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោកស៊ីផាន បានលេីកឡេីងថា គោរពជម្រាបជូន បណ្ដាញសារព័ត៌មាន និងប្រិយមិត្តFBFs “គួរសោកស្ដាយ នូវរបាយការណ៍របស់ស្ថាប័នហិរញ្ញវត្ថុ សហរដ្ឋអាមេរិក ដែលធ្វើការចោទប្រកាន់ តាមរយៈអង្គហេតុ នៃរបាយការណ៍របស់ខ្លួន គឺប្រាសចាកពីការពិតទាំងស្រុង។ ជាពិសេសពាក់ព័ន្ធនឹងពាក្យសម្តីរបស់ខ្ញុំផ្ទាល់ ដែលនិយាយថា «រមណីយដ្ឋានរបស់គីរីសាគរ ដែលអាចកំលាយទៅជា មូលដ្ឋានទ័ពបរទេស គឺជាព័ត៌មានប្រឌិត» ដែលខ្ញុំពុំអាចទទួលយកបាននោះទេ”។
អ្នកនាំពាក្យ បន្តថា “អាស្រ័យហេតុនេះ ស្ថាប័នហិរញ្ញវត្ថុសហរដ្ឋអាមេរិក គួរតែពិនិត្យមើលសារជាថ្មីម្តងទៀត នៃអង្គហេតុនូវការចោទប្រកាន់របស់ខ្លួន ដែលពាក់ព័ន្ធនឹងកិតិ្តយសរបស់ខ្ញុំផ្ទាល់ និងការពិត “។