ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ គឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិ របស់ខ្មែរគឺជាពេលវេលាដែលប្រជាពលរដ្ឋទាំងអស់ កំពុងរីករាយជួបជុំជាមួយក្រុមគ្រួសារ មិត្តភក្កិ បងប្អូន ធ្វើបុណ្យ ធ្វើទាន ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើឲ្យពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានគ្រប់គ្នាជាពិសេសការពារខ្លួនជាឆ្ងាយពីជំងឺកូវីដ១៩។
ក្នុងនោះ សម្តេចថា ត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនដោយបន្តពាក់ម៉ាសការពារ ហើយឧស្សាហ៍ដុសសម្អាតលាងដៃជាមួយ សាប៊ូ ទឹកអាល់កុល ឬចឹលសម្លាប់មេរោគជាប្រចាំ ។
អ្វីជារឿងសំខាន់គឺពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះអគ្គិភ័យ ដែលអាចបណ្តាលមកពីការដុតធូប ទៀន ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ៕