ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ផ្កាយ៤ ការពារជាតិ ប្តេជ្ញាគាំទ្រ ដំណោះស្រាយដីធ្លី ឈរលើគោលការណ៍ ឈ្នះ-ឈ្នះ សម្តេចតេជោ

ពិតណាស់ បញ្ហាដីធ្លី ជាពិសេស នៅតំបន់ដីឡើងថ្លៃ គឺដោះមិនចេញព្រោះមាន វត្តមានអ្នកធំឬឧកញ៉ាមួយចំនួន នៅពីក្រោយ។ ថ្មីៗនេះ ខ្ញុំបានជួប លោកពូ ប៊ុន សេង នាយឧត្តមសេនីយ៍ផ្កាយ៤ រដ្ឋលេខាធិការ ក្រសួងការពារជាតិ នៅហាងគុយទាវមួយ ក្នុងខេត្តបាត់ដំបង។

លោកពូជាអតីត មេបញ្ជាការយោធភូមិភាគទី ៥ ប្រចាំការនៅខេត្តបាត់ដំបង។ លោកពូ ប៊ុន សេង បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្ត គោលនយោបាយនានា​ រួមទំាងគោលនយោបាយឈ្នះឈ្នះ​ របស់សុម្តេច ប្រកបដោយបញ្ញាញាណដ៏ថ្លៃថ្លារ​បំផុត​ ចាប់តាំងពីសម័យ សមាហរណកម្មខ្មែរក្រហម ដែលបានបញ្ចប់សង្រ្គាមរំារ៉ៃ រវាងខ្មែរនិងខ្មែរ ហើយបាននាំមកនូវសន្តិភាព ពេញលេញរហូតបច្ចុប្បន្ននេះ។ គោលនយោបាយឈ្នះ-ឈ្នះសម្តេចតេជោ គឺបានធ្វើអោយខ្មែរឈ្នះគ្រប់គ្នា។

លោកពូ ប៊ុន សេង ពេញចិត្តនឹងគាំទ្រ ខ្ញុំក្នុងការជួយដោះស្រាយបញ្ចប់វិវាទដីធ្លី ក្រៅប្រព័ន្ធតុលាការ ដោយឈរលើគោលការណ៍ឈ្នះឈ្នះ សម្តេចតេជោ។ មានតែដំណោះស្រាយឈ្នះឈ្នះនេះទេ ទើបឆាប់បញ្ចប់វិវាទ បានលឿនហើយខ្មែរឈ្នះទាំងអស់គ្នា។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិត ស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង៕
(ហ្វេសប៊ុកផេក Duong Dara)

To Top