ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានជួបពិភាក្សាជាមួយ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅអគារ មិត្ត ភាព ទីស្ដីការ គណៈរដ្ឋមន្ត្រី ។
ក្នុងជំនួបនោះ ភាគីទាំង២បានពិភាក្សា ពីវិស័យជាសក្តានុពលមួយចំនួន នៃកិច្ចសហប្រតិបត្តិការរឹងមាំ ផ្នែកសន្តិសុខ ព្រមទាំងការខិតខំជាបន្ត ក្នុងការរក្សាអធិបតេយ្យភាព របស់កម្ពុជា ។ នេះបើតាមហ្វេសប៊ុក របស់ទូតអាមេរិកនៅថ្ងៃ២២ កញ្ញា ។
បើតាមហ្វេសប៊ុក ទូតអាមេរិក មានការប្រជុំប្រកប ដោយផ្លែផ្កាមួយ ជាមួយទៀ បាញ់ ផងដែរ៕




