បរទេស៖ ការិយាល័យប៉ូលីសក្រុង កំពុងរៀបចំការចោទប្រកាន់ជាច្រើនប្រឆាំងមេដឹកនាំ ១៦ នាក់ នៃបាតុកម្មប្រឆាំងរដ្ឋាភិបាល នៅទីក្រុងបាងកក កាលពីចុងសប្តាហ៍មុន។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ទោ Sukhun Prommayon ស្នងការរងបាននិយាយ នៅថ្ងៃអង្គារថា ការចោទប្រកាន់នឹងត្រូវបាន ធ្វើឡើងប្រឆាំងនឹងក្រុមបាតុករសំខាន់ៗចំនួន ១៦ នាក់ដែលមាន ៣ ក្រុម។
ក្រុមមួយបានប្រមូលមនុស្ស ដែលរៀបចំបាតុកម្មដោយគ្មានការអនុញ្ញាត។ ក្រុមទី២ មានមនុស្សដែល បានអញ្ជើញអ្នកផ្សេងឱ្យចូលរួមក្នុងការប្រមូលផ្តុំនេះ តាមរយៈគ្រប់ប៉ុស្តិ៍។ ក្រុមទីបីរួមមានមនុស្សដែលនិយាយចេញ ពីឆាកបាតុកម្ម។
លោកបាននិយាយថា ប៉ូលីសកំពុងតែបកស្រាយសុន្ទរកថា របស់ពួកគេដែលផ្នែកខ្លះមិនត្រឹមត្រូវ។
ប៉ូលីសទីក្រុងបាងកកក៏កំពុងចាត់វិធានការ តាមផ្លូវច្បាប់ប្រឆាំងនឹងក្រុមបាតុករដែលបានដំឡើង បន្ទះគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅក្នុងដី នៅឯ Sanam Luang កាលពីថ្ងៃអាទិត្យ៕
ប្រែសម្រួលៈ ណៃ តុលា