ភ្នំពេញ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ មានកិច្ចជំនួបជាមួយ គណៈប្រតិភូអ្នកសម្របសម្រួល នៃអង្គការសហប្រជាជាតិ (UN)ប្រចាំកម្ពុជា លោកស្រី Pauline TAMESIS អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា និងលោក Nick BERESFORD អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP)ប្រចាំកម្ពុជា។
ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់ ស្តីអំពីបច្ចុប្បន្នភាពនៃជំងឺវីរុសCOVID-19 ក្នុងប្រទេសកម្ពុជា ការពង្រឹងកិច្ចសហប្រតិបត្តិការគាំទ្ររួមគ្នា លើកិច្ចទប់ស្កាត់នឹងជំងឺវីរុស ក្នុងប្រទេសកម្ពុជា និងការស្តារសាជាថ្មី នៃសេដ្ឋកិច្ចនិងសង្គម។ លោក Wu Guoquan ទីប្រឹក្សាកិច្ចការសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិន ប្រចាំកម្ពុជាអញ្ជើញ មានវត្តមានក្នុងកិច្ចជំនួបខាងលើ។ នេះបើតាមហ្វេសប៊ុកស្ថានទូតចិន ប្រចាំកម្ពុជា៕
ដោយ៖ សយ សុភា