ភ្នំពេញ៖ ដោយមានការចាត់តាំង ពីសំណាក់លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នេះ លោក ហេង សុផាន់ណារិទ្ធ ប្រធានការិយាល័យគោលនយោបាយ បានដឹកនាំក្រុមការងារ ចូលរួមសិក្ខាសាលា របស់សមាគម សន្តិសុខសង្គមអន្តរជាតិ (ISSA) ក្រោមប្រធានបទស្តីពី “ការឆ្លើយតបរបស់ស្ថាប័ន សន្តិសុខសង្គមតំបន់អាស៊ាន ចំពោះវិបត្តិជំងឺកូវីដ-១៩” ដែលធ្វើឡើង តាមរយៈប្រព័ន្ធវីដេអូ (Video Conference)។
សិក្ខាសាលាដែលរៀបចំ ដោយសមាគម សន្តិសុខសង្គមអន្តរជាតិ (ISSA) ខាងលើនេះ គឺមានគោលបំណង សំខាន់ផ្តោតទៅលើ៖
- ការពិភាក្សាអំពីបទពិសោធន៍ របស់ស្ថាប័នសន្តិសុខសង្គម តំបន់អាស៊ាន ស្ថិតក្នុងអំឡុងពេល នៃការរាតត្បាត ជំងឺកូវីដ-១៩
- ចែករំលែកវិធានការ របស់រដ្ឋាភិបាល ក្នុងប្រទេសជាសមាជិកអាស៊ាន ក្នុងការឆ្លើយតប នឹងវិបត្តិជំងឺកូវីដ-១៩
- ពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយ របស់ស្ថាប័នសន្តិសុខសង្គម នៅក្នុងតំបន់អាស៊ាន។
សូមបញ្ជាក់ថា សិក្ខាសាលារបស់សមាគម សន្តិសុខសង្គមអន្តរជាតិ (ISSA) នេះ ដឹកនាំដោយ លោក Marcelo Abi-Ramia Caetano អគ្គលេខាធិការ នៃសមាគមសន្តិសុខសង្គមអន្តរជាតិ (ISSA) ដោយមានវត្តមានចូលរួម ពីតំណាងស្ថាប័នសន្តិសុខសង្គម នៃសមាគម សន្តិសុខសង្គម អាស៊ាន (ASSA) ជាច្រើនប្រទេសផងដែរ ៕







