ភ្នំពេញ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន អញ្ជើញមានជំនួបជាមួយ លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ។
ស្ថានទូតចិន នៅថ្ងៃទី២៤ កញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងជំនួប នាថ្ងៃទី២៣ ខែកញ្ញា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាកម្ពុជានិង មន្រ្តីផ្សេងទៀត ភាគីទាំងពីរ. បានផ្លាស់ប្ដូរយោបល់ស្តីអំពីការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យអប់រំ រវាងចិននិងកម្ពុជា។
លោកស្រី Zuo Wenxing ទីប្រឹក្សាកិច្ចការនយោបាយនៃស្ថានទូតចិនប្រចាំកម្ពុជា និងមន្រ្តីផ្សេងទៀត អញ្ជើញមានវត្តមានក្នុង កិច្ចជំនួបខាងលើ៕
