ខ្ញុំពិតជារីករាយ ដែលបានឃើញប្អូន រ៉ន សារិន ដែលខ្ញុំបានផ្សព្វផ្សាយក្នុងហ្វេសប៊ុក កាលពីពេលថ្មីកន្លងទៅនេះ ដែលបានទទួលលុយពីប្អូន យ៉ាន់ យឿន ចំនួន ៦.០០០ ដុល្លារ ជាថ្នូរ ក្នុងការរត់ការជួយអោយអោយគាត់ បានធ្វើមន្រ្តីក្នុងជួរប៉ូលីស។ ប៉ុន្តែភាគីដែលបានទទួលលុយហើយ ក៏បានបាត់មុខមួយរយៈ រហូតទាល់តែឃើញសារខ្ញុំ ទើបប្អូនចេញមកដោះស្រាយ។
នៅពេលនេះ ប្អូនទាំងពីរ បានជួបដោះស្រាយជាមួយគ្នាហើយបានផ្តិតមេដៃ យល់ព្រមទទួលសងប្រាក់បញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ ដោយមានកិច្ចសន្យាសងប្រាក់ត្រឹមត្រូវ កាលពី ថ្ងៃទី១៩ កញ្ញា ទៀតផង។ ប្អូន យ៉ាន យឿន ថ្មីនេះ ក៏បានទទួលលុយសង ជាបណ្តើៗហើយ ហើយនៅថ្ងៃទី ១៥ តុលាខាងមុខនេះ ប្អូន រ៉ន សារិន នឹងសង ៣៥០០ ជាបន្តទៀត។ ពិតជាស័ក្តិសិទ្ធមែន ដំណោះស្រាយឈ្នះឈ្នះតេជោ!
ពិតណាស់ ដំណោះស្រាយឈ្នះ-ឈ្នះតេជោ គឺបានធ្វើអោយមនុស្ស ចាប់ផ្តើមភ្ញាក់រលឹក ដឹង និងស្គាល់ខុសត្រូវ មានគុណធម៍ បែរយកការចរចារនិយាយគ្នា ចែករំលែកដោះស្រាយបញ្ចប់វិវាទ ក្រៅប្រព័ន្ធតុលាការ បានយ៉ាងមានប្រសិទ្ធភាព។
ខ្ញុំសង្ឃឹម និងមានជំនឿថា បងប្អូនដែលមានវិវាទតូចធំទាំងឡាយ នឹងជ្រើសរើសដំណោះស្រាយ ឈ្នះឈ្នះសម្តេចតេជោ ដើម្បីដោះស្រាយបញ្ចប់វិវាទ គ្រប់ប្រភេទដើម្បីសេចក្តីសុខគ្រប់ៗគ្នា ដោយគ្មានការលោភលន់។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើង គ្រប់ទីកន្លែង ដោយគ្មានការរើសអើង៕ (ហ្វេសប៊ុកផេក Duong Dara)




