ព័ត៌មានជាតិ

រៀនសរសេរកូដ ឥតគិតថ្លៃពី Sisters of Code និងស្ថានទូត អូស្ត្រាលី

ភ្នំពេញ៖ Sisters of Code គឺជាក្លឹបដែលជួយក្មេងស្រីកម្ពុជាគ្រប់វ័យ អភិវឌ្ឍជំនាញសរសេរកូដរបស់ពួកគេ នៅក្នុងបរិយាកាសប្រកប ដោយភាពរីករាយ និងបរិយាបន្ន – បើកទ្វារ សម្រាប់អាជីពក្នុងផ្នែក #STEM នាពេលអនាគត។ នេះបើតាមការប្រកាសរបស់ស្ថានទូត អូស្រ្តាលី នៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០។

ស្ថានទូត អូស្រ្តាលី តាមរយៈបណ្តាញសង្គមហ្វេសប៊ុក បានឱ្យដឹងថា ខ្លួន កំពុងចាប់ដៃគូជាមួយ

Computer Academy STEP Cambodia ដើម្បីផ្តល់វគ្គសិក្សាសរសេរកូដ រយៈពេល ១០ សប្តាហ៍ តាមអ៊ិនធឺរណែត ជាមួយ Sisters of Code ។ “លោកអ្នកអាចមើលនិងរៀន វគ្គសិក្សានេះដោយឥតគិតថ្លៃ តាមពេលវលារបស់អ្នក”។

ប្រភពដដែលបន្តថា “សូមតាមដានពួកយើង រៀងរាល់សប្តាហ៍ ដើម្បីទទួលបានការបង្រៀនទាំងនេះ – ថ្ងៃនេះ យើងនឹងបន្តជាមួយមេរៀនទី3។ រីករាយក្នុងការសរសេរកូដ!”

សូមមើលការណែនាំលេខ ៣ ដើម្បីរៀនសរសេរកូដដោយប្រើ https://scratch.mit.edu/ សូមធ្វើតាមការណែនាំពីអ្នកគ្រូ រួចបង្កើតគម្រោងរបស់អ្នក។យើងនឹងមានថ្នាក់ថ្មីៗជារៀងរាល់អាទិត្យ សូមចូលមើលតាមគេហទំព័រ https://www.sistersofcode.org

ដោយៈ​ សយ សុជាតា

To Top