ភ្នំពេញៈ ស្ថានទូតបារាំង ប្រចាំកម្ពុជា នៅថ្ងៃសុក្រ ដែទី២៥ ខែកញ្ញា ឆ្នាំ២០២០ បានប្រកាសឱ្យដឹងថា ខ្លួនបានរៀបចំវេទិកាមួយ ជាមួយតំណាងអង្គការក្រៅរដ្ឋាភិបាល និងតំណាងស្ថានទូតបរទេសប្រចាំកម្ពុជា ដើម្បីពីការប្តេជ្ញារបស់ខ្លួន ក្នុងការគាំទ្រដល់សេរីភាពបញ្ចេញមតិ និងគុណតម្លៃប្រជាធិបតេយ្យ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈបណ្តាសង្គមហ្វេសប៊ុក ស្ថានទូតបារាំងបានបញ្ជាក់ថា ស្ថានទូតបារាំង ថ្ងៃទី២៤ ខែកញ្ញាម្សិលមិញ គឺជាខួប២៧ឆ្នាំនៃរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា។
ឯកអគ្គរដ្ឋទូតបារាំងបានចូលរួមក្នុងវេទិកាមួយ ជាមួយតំណាងអង្គការក្រៅរដ្ឋាភិបាលចំនួន៣៥ ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់គ្នា អំពីប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងគូសបញ្ជាក់សារជាថ្មីពីការគាំទ្របដល់សេរីភាពបញ្ចេញមតិ និងគុណតម្លៃប្រជាធិបតេយ្យ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ស្ថានទូត។
ចូលរួមក្នុងវេទិកា មានលោកឯកអគ្គរដ្ឋទូតជប៉ុន និងលោកឯអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជាផងដែរ។
ប្រទេសបារំាង គឺជាប្រទេសម្ចាស់ហត្ថលេខីមួយ ក្នុងចំណោមប្រទេសទាំង២០ បូករួមទាំងអង្គការសហប្រជាជាតិ នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស ២៣ តុលា ១៩៩១៕ដោយៈ សយ សុជាតា