ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញជួបពិភាក្សា ការងារជាមួយក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូ។
សូមជម្រាបថា កិច្ចប្រជុំជួបពិភាក្សាការងារ នាពេលនេះ មានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយក នៃអគ្គនាយកដ្ឋាន អគ្គស្នងការនគរបាលជាតិ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ ៕



