នយោបាយ

លោក សុខ ឥសាន ៖ អត់មានពលរដ្ឋ នៅទូទាំងកម្ពុជា បើកផ្លូវឲ្យសម រង្ស៊ីចូលស្រុកទេ បើមកមែនមានតែគុក

ភ្នំពេញ ៖ លោក សម រង្ស៊ីបានប្រកាសចូលស្រុកជាលើក ទី២ នាពេលខាងមុខនេះ ក្រោយពីលោកនិរទេសខ្លួនឯង ទៅរស់នៅក្រៅស្រុក អស់រយៈពេលជាច្រើន ហើយអតីតមេបក្សប្រឆាំងថា នឹងមានប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្រោកមកបើកផ្លូវស្វាគមន៍ ។ ប៉ុន្តែការប្រកាសនេះ អ្នកនាំពាក្យគណបក្ស កាន់អំណាច លោក សុខ ឥសាន បានឆ្លើយតបថា គ្មានពលរដ្ឋណាម្នាក់ បើកផ្លូវឲ្យទេ គឺ មានតែគុកប៉ុណ្ណោះ។

លោក សម រង្ស៊ី បានលើកឡើងក្នុងបណ្តាញ សង្គមហ្វេស ប៊ុកនៅ ថ្ងៃ ទី១៩ ខែកញ្ញា ឆ្នាំ២០២០ថា លោកមានផែនការ ធ្វើដំណើរមកកម្ពុជាជា លើក ទី២ នៅពេលខាងមុខ ។ ប៉ុន្តែលោកមិនបានប្រកាស ពីកាលបរិច្ឆេទពិតប្រាកដមកថ្ងៃណាទេ។

លោកថា ផែនការមកស្រុកកំណើតលើកនេះ គឺ មិន ប្រាប់ ពី មធ្យោបាយ ជា មុន ដូច លើក ទី១ឡើយ ដោយ លោក នឹង មាន វត្តមាន នៅ កម្ពុជា តែម្ដង។

កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកសម រង្ស៊ី បានធ្លាប់ប្រកាសពីការធ្វើ មាតុភូមិនិវត្តន៍ ជាមួយក្រុមអ្នកគាំទ្រ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា តែត្រូវទទួលបរាជ័យ ដោយលោកមិនហ៊ាន មកដោយខ្លួនឯងទៅវិញ។

បើតាមការចុះផ្សាយរបស់វិទ្យុអាស៊ីសេរីថា “ពលរដ្ឋ ចង់ ឃើញ វត្តមាន លោក សម រង្ស៊ី នៅ កម្ពុជា តាម ការ ប្រកាស ធ្វើ មាតុ ភូមិ និវត្តន៍ ជា លើក ទី២”។

តាមរយៈបណ្តាញតេឡេក្រាម ក្នុងក្រុមអ្នកសារព័ត៌មាន នៅថ្ងៃ២៤ កញ្ញា លោក សុខ ឥសាន បានឌឺដងលោក សម រង្ស៊ីថា បើទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ មិនហ៊ានចូលក្នុងស្រុកផង ចាំបាច់អីត្រូវប្រកាសឲ្យដឹងជាមុននោះ ?កុំសង្ឃឹមប្រជាជនកម្ពុជា មកបើកផ្លូវឈាម ឲ្យទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ ហើយបើទណ្ឌិតអត់ហ៊ានអេីតក្បាលផងធ្វើម៉េចបើកផ្លូវឈាម ?

លោកសង្កត់ធ្ងន់ថា “នៅកម្ពុជាអត់មានការក្រោកឡើងទូទាំងប្រទេស ដើម្បីបើកផ្លូវឲ្យទណ្ឌិមេឧទ្ទាម ក្រៅច្បាប់ចូលស្រុកទេ គឺមានតែក្រោកឡើងទូទាំងប្រទេសការពារសន្តិភាពស្ថិរភាព នយោបាយនិងសេចក្តីសុខរបស់ប្រជាជនទូទៅ ” ។

លោកបញ្ជាក់បន្ថែមថា “វានឹងគ្មានទេ តែបើសិនជាទណ្ឌិតទៅដល់ស្រុកខ្មែរមែន មិនបានជួបប្រជាជនទេ គឺជួបសមត្ថកិច្ចភ្លាមមុនគេ ហើយត្រូវវាយខ្នោះ រុញបញ្ចូលគុក ភ្លែតដោយមិនបង្អង់ ” ។

លោកថា ក្តីសង្ឃឹមពិតប្រាកដ បើលោកមកដល់វៀត ណាម ឬមកតាមថៃ លោកនឹងត្រូវចាប់វាយខ្នោះភ្លាម បញ្ជូនមកស្រុកខ្មែរភ្លាម ហើយនឹងចូលគុកភ្លែត ដូចបំណង ៕

To Top