ភ្នំពេញ ៖ បុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលគ្រោងធ្វើនៅខែធ្នូ ឆ្នាំ២០២០នេះ ត្រូវបានលើកពេល ទៅប្រារព្ធនៅខែធ្នូ ឆ្នាំ២០២១វិញ ។ នេះជាសម្រេចរបស់រាជរដ្ឋាភិបាល។
បើយោងតាមលិខិត របស់គណៈរដ្ឋមន្រ្តីនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមឲ្យក្រសួងទេសចរណ៍ លើកពេលការប្រារព្ធពិធីរៀបចំ បុណ្យសមុទ្រនេះ ៕
