កោះកុង : ដើម្បីសុខសុវត្ថិភាព ភូមិ ឃុំ មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ដល់ ប្រជាពលរដ្ឋ រដ្ឋបាលខេត្តកោះកុង បានរៀបចំពិធីប្រជុំផ្សព្វផ្សាយ “ស្តីពីលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆ្នាំ២០២០ នាថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២០ ក្រោមការចូលរួមក្រោម អធិបតីភាព ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងអាជ្ញាធរ ប្រយុទ្ធប្រឹងគ្រឿងញៀន លោក សំ ឃិតវៀនអភិបាលរងខេត្ត រួមទាំងមេបញ្ជាការកងកម្លាំង ប្រដាប់អាវុធទាំង៣ប្រភេទ និងមន្រ្តីរាជការគ្រប់បណ្តាស្រុក មន្ទីរអង្គភាព សិស្សានុសិស្សផងដែរ ។
ក្នុងឱកាសនេះ លោក សំ ឃិតវៀន អភិបាលរងខេត្តបានមានមត្តោថា ៖ រយៈពេលកន្លងមកក្នុង ស្ថានភាពជាទូទៅ ក្នុងការចុះបង្ក្រាបលើគ្រឿង ក្នុងខេត្តកោះកុងអាជ្ញាធរ និងសម្ថតិកិច្ច បានខិតខំប្រឹងប្រែង អនុវត្តន៍វិធានការ ប្រយុទ្ធប្រឆាំង និងបង្រ្កាបគ្រឿងញៀន មួយរយៈកន្លងមកឃើញថា ក្នុងខេត្តកោះកុង មានអវិជ្ជាមាន គឺមានការថយចុះក្នុងរយៈពេល៦ ខែដើមឆ្នាំនេះនៅគ្រប់មូលដ្ឋាន និងក្នុងសហគមន៍គ្រប់បណ្តាស្រុក ក្នុងខេត្តកោះកុង ដែលប៉ុស្តិ៍រដ្ឋបាលនិមួយ ខេត្តខំប្រឹងប្រែង ដើម្បីការពារភូមិឃុំមានសុវត្តិភាព ជូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន និងគ្រប់ភូមិឃុំមានសុវត្ថិភាព ប្រជាពលរដ្ឋមានលក្ខណៈល្អប្រសើរ ។
លោកបានបន្ថែមបន្តថា លោកនិងខិតខំបង្ខំ ឲ្យសមត្ថកិច្ច ចូលរួមធ្វើការផ្សព្វផ្សាយពី ផលប៉ះពាល់នៃគ្រឿងញៀន ឲ្យច្រើននៅតាមមូលដ្ឋាន ហើយផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ គ្រប់មូលឲ្យបានទូលំទូលាយ និងចូលរួមសហការណ៍ទប់ស្កាត់ បញ្ហាគ្រឿងញៀន និងធ្វើយ៉ាងណាសហការ ជាមួយប្រជាពលរដ្ឋ ឲ្យល្អជានិច្ច។ ក្នុងលោកអភិបាលរងខេត្ត សូមឲ្យប្អូនៗ កូនក្មួយជាយុវ័យ ត្រូវឃ្លាតឲ្យឆ្ងាយ ពីគ្រឿងញៀន ដើម្បីអនាគត់ខ្លួននិងគ្រួសារ ហើយយុវវ័យត្រូវយកការសិក្សា ជាចម្បងពីព្រោះយុវវ័យជាទំពាងស្នងឬស្សី សម្រាប់អនាគត់ប្រទេសជាតិ។
នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថា ដើម្បីកាត់បន្ថយ និងឈានទៅលប់បំបាត់ បទល្មើសជូញដូរ និងប្រើប្រាស់គ្រឿងញៀននៅកម្ពុជា អាជ្ញាធរ សមត្ថកិច្ចជំនាញ និង ជំនាញពាក់ព័ន្ធ ត្រូវរួមគ្នាអនុវត្តន៍វិធានការ ក្នុងការចូលរួមការអប់រំផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ និងបដិសេធគ្រឿងញៀន ទប់ស្កាត់កុំឲ្យមានការរីរាលដាល ក្នុងមូលដ្ឋាននិងចូលរួមធ្វើការការព្យាបាល ស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ បំណិនជីវិត ការធ្វើសមាហរណកម្ម និងចាកចេញពីគ្រឿងញៀន ជនដែលជនមានសារធាតុញៀន ក្នុងខ្លួនហើយចូលរួមការពង្រឹងប្រសិទ្ធភាព អនុវត្តច្បាប់ ឲ្យមឺងម៉ាត់។
លោកបានបន្ថែមថា សមត្ថកិច្ចត្រូវចូលរួម សហប្រតិបត្តិការអន្តរជាតិ ជាមួយប្រទេសជាប់ព្រំដែន ការពង្រឹងយន្តការត្រួតពិនិត្យគ្រឿងញៀន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឲ្យល្អ ហើយត្រូវផ្តល់ទំនាក់ទំនង ឲ្យបានល្អបង្កើតភាពសាមគ្គីភាព ជាមួយប្រទេសជិតខាងចូលរួមទប់ស្កាត់ ក្នុងការកាត់បន្ថយការជួញ ដូរគ្រឿងញៀនឆ្លងដែន។
លោកបានបញ្ជាក់ថា ការចុះបង្កាបទប់ស្កាត់គ្រឿងញៀន គឺជាការលំបាក់មួយក្នុងខេត្តកោះកុង នៅលើដែនដីគោក ស្រួលទប់ស្កាត់ ចំពោះជនសង្ស័យអ្នកជួញដូរ តែលើផ្ទៃសមុទ្រលំបាក់ណាស់ តែសមត្ថកិច្ចក៍មានការ ចូលរួមសហការ ជាមួយកងទ័ពលំហសមុទ្រផងដែរ ពីព្រោះកងទ័ពជើងទឹក លំហរសមុទ្រ គាត់មានមធ្យោបាយចរាចរ ឧបករណ៍ការពារ ដែនសមុទ្រ ហេតុដូច្នេះយើងត្រូវចូលរួមសហការ ពីបញ្ហាទាំងនេះតែបើកងទ័ពជើងទឹកការពារ លំហសមុទ្រខ្វះខាត់ ឧបករណ៍ត្រួតពិនិត្យសារធាតុថ្នាំញៀន យើងអាចផ្តល់ជូនគាត់ បានដើម្បីទុក្ខត្រួតពិនិត្យ ដើម្បីស្វែងរកសារធាតុគ្រឿងញៀន ធ្វើតេស្តទៅលើកជនសង្ស័យ ។
លោកបានគូសបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់លោកស្នងការ ខេត្តការទប់ស្កាតនិងបង្ក្រាបគ្រឿងញៀន ក្នុងខេត្តកោះកុង មានការថយចុះគួរឲ្យគត់សម្គាល់៕