ភ្នំពេញ ៖ Magawa ជាពូជកណ្តុរនៅអាហ្វ្រិក ហើយ ត្រូវបានយកមកប្រើ ដើម្បីរកមីននៅកម្ពុជា ទើបត្រូវបានគេប្រគល់មេដាយមាស PDSA Gold Medal (PDSA : People’s Dispensary for Sick Animal) ដែលជាប្រភេទមេដាយខ្ពស់បំផុត សំរាប់សត្វណាបាន ប្រថុយជីវិតខ្លួនជួយមនុស្ស ឬសត្វ និងចំពោះសត្វណាបាន បំពេញភារកិច្ចរបស់ខ្លួន យ៉ាងខ្ជាប់ខ្ជួនបំផុត ។
នេះបើតាមការផ្សាយ ក្នុងហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលដកស្រង់ចេញពីកាសែត The Guardian ( អង់គ្លេស )ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។
ក្នុងពេលបំពេញភារកិច្ចរបស់ខ្លួន Magawa បានសម្អាតមីនលើផ្ទៃដី ចំនួន ១៤១ ០០០ ម៉ែត្រក្រឡា ពោលគឺស្មើនឹងតារាងបាលទាត់ ២០ ។
Magawa ដែលពេលនេះ ជិតចូលនិវត្តន៍ហើយនោះ អាច រកមីនលើផ្ទៃក្រឡាដី ស្មើនឹងតារាងតេនីស ក្នុងរយៈពេល ៣០ នាទី ក្នុងពេលដែលមនុស្សម្នាក់ ប្រើឧបករណ៍រាវមីន ត្រូវប្រើពេល ៤ថ្ងៃ៕

