ព័ត៌មានជាតិ

លោក កៅ ថាច នឹងរៀបចំគ្រូបង្គោល បណ្តុះបណ្តាលលើជំនាញចិញ្ចឹមសត្វ និងដាំដុះបន្លែ

ភ្នំពេញ ៖លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនាកសិករ និងទីផ្សារផលិតផលកសិកម្ម របស់ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកល្វាឯម កៀនស្វាយ និងស្រុកខ្សាច់កណ្តាល លើកឡើងថាលោក នឹងមានរៀបចំគ្រូបង្គោលដើម្បីចូលរួមជួយបណ្តុះបណ្តាលលើជំនាញចិញ្ចឹមសត្វ និងដាំដុះបន្លែ ផែនការអាជីវកម្ម ដើម្បីអោយបងប្អូនមានគំនិតជាសហគ្រិនភាពផងដែរ ។

ក្នុងកម្មវិធីសំណេះសំណាល ជាមួយយុវជន និងកសិករក្នុងស្រុកកៀនស្វាយ ផ្សារភ្ជាប់ក្នុងវិស័យកសិកម្ម នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នាមន្ទីរគណបក្សប្រជាជនកម្ពុជា ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ យុវជន និងកសិករសរុបប្រមាណ ២៤៥នាក់ លោក កៅ ថាច បានជម្រាបជូន ដល់បងប្អូនប្រជាកសិករ និងយុវជនទាំងអស់ដែលមានវត្តមានអំពី៖
១.ធ្វើការផ្សព្វផ្សាយពីសភាពការណ៍នយោបាយថ្មីៗ និងលើកពីសមិទ្ធផលការងារដែលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។ ទន្ទឹមនេះលោក កៅ ថាច បន្តលើកទឹកចឹត្ត និងបណ្តុះស្មារតីអោយយុវជន និងកសិករ បន្តស្រឡាញ់ និងគាំទ្រគណបក្ស ប្រជាជនកម្ពុជា និងចូលរួមជួយផ្សព្វផ្សាយអំពើល្អរបស់និងសមិទ្ធផលនានាដែលគណបក្សសម្រេចបាន។
២.អំពីព័ត៍មានសេដ្ឋកិច្ចនៅបរទេស និង នៅប្រទេសកម្ពុជា។
៣.អំពីតួនាទីរបស់ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។
៤.អំពីគោលការណ៍ឥណទាន និងនិតីវិធីដើម្បីទទួលបានឥណទានក្នុងគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន ៥០ លានដុល្លារអាមេរិក។ ៥.ធ្វើការចែករំលែកព័ត៍មានអំពីវិស័យកសិកម្មនៅកម្ពុជា និងបានលើកយកឧទាហរណ៍ជាក់ស្តែងមួយចំនួនជាធាតុចូល អំពីការរៀបចំផែនការដើម្បីដាំដុះ ការចិញ្ចឹម ដែលធ្វើឱ្យចំណេញទាំងថវិកា ពេលវេលា និង ជាពិសេសធានាបានអំពីការផ្គត់ផ្គង់ចូលទីផ្សារបានគ្រប់គ្រាន់ផងដែរ។
៦.លើកទឹកចិត្តដល់បងប្អូនប្រជាសហគមន៍ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំដុះបន្លែ និង ផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ឱ្យធ្វើការពង្រីកអាជីវកម្ម ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលនៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួនកើតចេញពីជំងឺឆ្លង COVID-19 ហើយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធានាទំលាក់ឥណទានជូន ក្នុងករណីបងប្អូនមានតម្រូវការ។

To Top