ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតី ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងកម្មវិធីប្រោសព្រះរាជទាន ប្រគេន-ជូន សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ដល់សមណនិស្សិត-និស្សិត ចំនួន៨១៥ អង្គ/រូប នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា(PSBU) នៅសាលមហោស្រពកោះពេជ្រ នាវេលាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ៕





