ព័ត៌មានជាតិ

មន្ទីរសុខាភិបាលខេត្តកោះកុង បើកយុទ្ធនាការណ៍បាញ់ថ្នាំ ដាក់អាប៊ែត ការពារឆ្លងជំងឺ គ្រុនឈាមនិងជំងឺគ្រុនឈិក

កោះកុង : មន្ទីរសុខាភិបាលខេត្តកោះកុង បានបើកយុទ្ធនាការណ៍ បាញ់ថ្នាំ និងដាក់អាប៊ែត ដើម្បីកំចាត់ជម្រកសត្វម៉ូស ដើម្បីបង្ការការពារជំងឺគ្រុនឈាម ជំងឺគ្រុនឈីត និងជំងឺឆ្លងផ្សេងៗ ដើម្បីសុខភាពប្រជាពលរដ្ឋ ។ ការចុះប្រតិបត្តិការណ៍បាញ់ថ្នាំនិងអាប៊ែត បានធ្វើឡើងនាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅជុំវិញ បរិវេនផ្សារដងទង់ ភូមិ៤សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ និងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយមានការចូលរួមក្រោមវត្តមាន លោក ទូ សាវុធ អភិបាលរង ខេត្តកោះកុង លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល ខេត្តកោះកុង លោកឈួន សុវណ្ណដា នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តនិងមានការ ចូលរួមសហការ សិស្សានុសិស្សយុវជនកាកបាទក្រហម។

ការចុះប្រតិបតិ្តការណ៍បាញ់ថ្នាំនិងដាក់អាប៊ែត លោកវេជ្ជៈបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលបានឲ្យដឹងថា ដោយអនុវត្តន៍តាមការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីការពារសុខភាពប្រជាពលរដ្ឋជំងឺគ្រុនឈាម និងជំងឺឈិដែលបង្កឡើងដោយសារម៉ូសខ្លា មន្ទីរសុខាភិបាលក្រុមការងារជំនាញ់បានចុះប្រតិបត្តិការណ៍បាញ់ថ្នាំនិងដាក់អាប៑ែតដើម្បីកំចាត់ជម្រកសត្វម៉ូសដើម្បីការពារសុខភាពប្រជាពលរដ្ឋមោនឲ្យមានជំងឺគ្រុនឈិនិងជំងឺគ្រុនឈាមនិងជំងឺឆ្លងផ្សេងៗទៀត។

លោកវេជ្ជៈ បណ្ឌិត ទៅ ម៉ឹង បានឲ្យដឹងបន្ថែមថា ក្នុងការចុះប្រតិបត្តិការបាញ់ថ្នាំ និងដាក់អាប៊ែត ដើម្បីកម្ចាត់ជម្រកសត្វម៉ូស លោកបានធ្វើការផ្សព្វផ្សាយ និងអប់រំឱ្យប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ត្រូវបោសសំអាតទីធ្លាជុំវិញ បរិវេណលំនៅឋានថែរក្សាអនាម័យបរិស្ថាន សម្រាមត្រូដុតកំទេចចោល នឹងកប់លុបបំបាត់ត្លុកទឹកដក់ កុំឱ្យមានហើយត្រូវគេងក្នុងមុងហ្នឹង ពាក់ខោអាវដៃវែងជាពិសេសក្មេងៗ ត្រូវបង្ហាត់បង្រៀនដល់ពួកគាត់ឲ្យចេះការពារ និងមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ដើម្បីការពារអាយុជីវិតរបស់យើង ។

លោកបានបញ្ជាក់បន្ថែមថា អ្វីដែលសំខាន់បំផុត ដែលគួរឲ្យមាន ហានិភ័យខ្ពស់ជាងគេបំផុតនោះ គឺសូមឱ្យបងប្អូនពុកម៉ែកូនក្មួយ មានការការពារនិងប្រុងប្រយ័ត្ន ឲ្យបានខ្ពស់នោះគឺ បញ្ហាជំងឺដែលមានការរីករាលដាល នៅលើពិភពលោក ក្នុងពេលបច្ចុប្បន្ននេះ ដែលធ្វើឱ្យពិភពលោកមានការ ព្រួយបារម្ភជាងគេ។ ដូច្នេះសូមបងប្អូនអនុវត្តទៅតាមការផ្សព្វផ្សាយ អប់រំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលមន្ទីរពេទ្យបង្អែក នៅតាមបណ្ដាស្រុកភូមិឃុំរាល់ថ្ងៃ តែងតែចាក់អ្នកគ្រូផ្សព្វផ្សាយ គ្រប់វិនាទីនិងម៉ោងរាល់ថ្ងៃ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ក្នុងខេត្តកោះកុងអត្រា ជំងឺគ្រុនឈាម និងជំងឺគ្រុនឈីត មានអត្រា ទាប់មានតែ៣៨ករណីទេ ក្នុងរយៈពេល៩ខែនេះហើយករណី ដែលកើតឡើងនេះមានតែបរិវេនផ្សារដងទង់ ភូមិ៤សង្កាត់ដងទង់ ភូមិ២សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទខេត្តកោះកុង ៕

To Top