ភ្នំពេញ ៖ លោក កឹម សុខា និងសហការី បានយកអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ និងកូនឈើហូបផ្លែ ចែកជូនប្រជាពលរដ្ឋខ្មែរក្រីក្រ ដែលរងគ្រោះ ដោយទឹកជំនន់ នៅខេត្តពោធិ៍ សាត់ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។
លោកថា នេះជាការរំលែកទុក្ខលំបាក និងការខ្វះខាតខ្លះៗ ដែលខ្ញុំតែងតែចូលរួមដោយ សុទ្ធចិត្តទោះតិចតួចក្តី។ ជាមួយគ្នានេះដែរ ខ្ញុំក៏មិនភ្លេចនូវសទ្ធា ក្នុងព្រះពុទ្ធសាសនា ដោយបានប្រគេនទេយ្យទាន ដល់ព្រះសង្ឃផងដែរ ៕




