ភ្នំពេញ៖សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញថ្លែងសារគន្លឹះ ចូលរួមមហាសន្និបាត នៃក្តីសង្ឃឹម របស់សហព័ន្ធ សន្តិភាពសកល ដែលរៀបចំធ្វើ នៅសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ថា ក្នុងកាលៈទេសៈ ដែលសកលោក មានវិបត្តិដោយសារជំងឺកូវីដ១៩នេះ សភារឹតតែមានតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដោះស្រាយ និងទប់ស្កាត់បញ្ហាប្រឈមនានា តាមរយៈការសម្របសម្រួល ការត្រួតពិនិត្យ តាមដាន និងការអនុម័តច្បាប់សំខាន់ៗ និងការអនុម័ត នូវកញ្ចប់ថវិកា សង្រ្គោះឆ្លើយតបនឹងតម្រូវការ របស់ប្រជាពលរដ្ឋ ។
មហាសន្និបាត នៃក្តីសង្ឃឹមរបស់សហព័ន្ធសន្តិភាព សកលនៅឆ្នាំនេះរៀបចំឡើងក្រោមប្រធានបទ ៖ «ឈានឆ្ពោះទៅកសាង និងធ្វើឱ្យសង្គមជាតិទាំងមូល ប្រសើរឡើងវិញ ក្រោយវិបត្តិកូវីដ-១៩៖ ឯករាជ្យភាព វិបុលភាព និងគុណតម្លៃជាសកល» ។
ក្នុងឱកាសចូលរួមថ្លែង សន្ទរកថាគន្លឹះដល់មហាសន្និបាត តាមប្រព័ន្ធវីដេអូ សម្តេចប្រធានរដ្ឋសភា បានផ្តល់អនុសាសន៍មួយចំនួន ក្នុងស្តារនិងកសាងសង្គមជាតិ នៅពេលនេះ និងក្រោយវិបត្តិ កូវីដ១៩ បញ្ចប់ទៅដូចជាការដាក់ចេញ នូវសេណារីយ៉ូចាំបាច់ សម្រាប់បើកឱ្យដំណើរការជាបណ្តើរៗ នូវការធ្វើដំណើរឆ្លងកាត់ និងប្រតិបត្តិការ ពាណិជ្ជកម្ម ព្រមទាំងការស្តារឡើងវិញនូវវិស័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិនេះ និង ត្រូវថែរក្សាសុខសន្តិភាព នៅក្នុងតំបន់ និងសកលលោក ជាចម្បងនិងចាំបាច់ ។
ខាងក្រោមនេះជាសុន្ទរកថា ទាំងស្រុងរបស់សម្តេច ចូលរួមមហាសន្និបាត នៃក្តីសង្ឃឹម របស់សហព័ន្ធសន្តិភាពសកល៖



