ព័ត៌មានជាតិ

ក្រុមចល័ត ក្រសួងសាធារណការ ចុះឃាត់រថយន្តដឹកលើស ទម្ងន់៥គ្រឿង នៅផ្លូវជាតិលេខ៦០ ក្នុងស្រុកព្រៃឈរ

ភ្នំពេញ ៖ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារចល័ត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធមួយចំនួនទៀត បានចុះទប់ស្កាត់ និងត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើផ្លូវជាតិលេខ៦០ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នៅថ្ងៃទី២៨ កញ្ញា នេះ បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះ ក្រុមការងារត្រួតពិនិត្យរថយន្តដឹកខ្សាច់ ឥដ្ឋ ក្បឿង ជី និងដំឡូងមី ចំនួន១៤គ្រឿង និងឃាត់បានរថយន្តដឹកលើសទម្ងន់ចំនួន ៥គ្រឿង ដែលដឹកលើសទម្ងន់ចាប់ពី ០៥តោន ដល់ ២៥តោន។ រថយន្ត ដឹកលើសទម្ងន់កម្រិត កំណត់ទាំងនោះបានពិន័យ និងធ្វើកិច្ចសន្សាដោយអនុលោម តាមច្បាប់ផ្លូវថ្នល់មាត្រាទី៦០។

ជាងនេះទៅទៀត ក្នុងកិច្ចប្រតិបត្តិការណ៍នេះ ថ្នាក់ដឹកនាំក៏បានពន្យល់ណែនាំដល់ម្ចាស់ រថយន្តឲ្យយល់ពីច្បាប់ នៃការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ (ច្បាប់ផ្លូវថ្នល់) និងសំណូមពរកុំឲ្យដឹកជញ្ជូន លើសទម្ងន់បន្តទៀត ព្រោះការដឹកលើសទម្ងន់ បានបង្កមហន្តរាយដល់ផ្លូវជាតិ និងគ្រោះថ្នាក់ ចរាចរណ៍ធ្ងន់ធ្ងរ ៕

To Top