ព័ត៌មានជាតិ

លោក វ៉ា គឹមហុង៖ បញ្ហាព្រំដែន មិនមែនជារឿងសាមញ្ញ និងចេះនិយាយបំភ្លើស ទាំងគ្មានមូលដ្ឋានឡើយ

ភ្នំពេញ៖ លោក វ៉ា គឹមហុង ប្រធានលេខាធិការដ្ឋាន ទទួលបន្ទុកកិច្ចការព្រំដែនបានបញ្ជាក់ថា បញ្ហាព្រំដែនមិនមែនជារឿងសាមញ្ញ ហើយចេះតែនិយាយបំភ្លើស ដោយគ្មានមូលដ្ឋានឡើយ។

លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី ប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃ អាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន បានថ្លែងក្នុងវេទិការផ្សព្វផ្សាយ ស្តីពីការងារខណ្ឌសីមា និងការបោះបង្គោល ព្រំដែនគោករវាងកម្ពុជា-វៀតណាម នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រីយ៉ាងដូច្នេះថា «ទោះបីជាមានសេចក្តីអត្ថាធិប្បាយ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែនស្តីពីការបោះបង្គោល នៃខណ្ឌសីមារវាងកម្ពុជា និងវៀតណាម ជាបន្តបន្ទាប់យ៉ាងណាក្តី ក៏ពួកអមិត្តនៅតែបន្តព្យុះភ្លៀង និងបញ្ហាផ្សេងៗដើម្បីចំណេញនយោបាយ បម្រើនបក្សពួកខ្លួនជាដរាប»។

លោកបញ្ជាក់ថា «បញ្ហាព្រំដែនមិនមែនជា រឿងសមាញ្ញពេកទេ ហើយក៏មិនមែនជាបញ្ហាដែលចេះ មកនិយាយដោយគ្មានមូលដ្ឋាន ឬលិខិតបទដ្ឋានគតិយុត្តិ និងបំភ្លៃ បំភ្លើសតាម អំពើចិត្តបានឡើយ»។

ជាមួយគ្នានោះដែរលោកប្រធាន ក៏បានលើកឡើងថា មានការសិក្សាបង្ហាញឲ្យឃើញថា សង្គ្រាមកើតឡើងនៅលើពិភពលោក គឺដោយសារបញ្ហាព្រំដែនផងដែរ។ ដូច្នេះរាជរដ្ឋាភិ បា លចាំបាច់ត្រូវមានវិធានការផ្លូវច្បាប់ ចំពោះជនខិលខូចទាំងនោះទេ។

លោកប្រធានក៏បានលើកឡើងថា លទ្ធផលដែលរាជរដ្ឋាភិបាល បោះបង្គោលព្រំដែនជាមួយកម្ពុជាចំនួន ៨៤% គឺជាលទ្ធផលដ៏ធំធេង ទោះបីជាការងារនេះមិនទាន់បញ្ចប់ ១០០%ក្តី ក៏វាជាការបោះជំហ៊ាន ទៅមុខគួរឲ្យមកភាពបំផុត ហើយកម្ពុជានឹងខិតខំបោះបង្គោលព្រំដែន ដែលនៅសេសសលចំនួន ១៦% នៅពេលខាងមុខ។

ជាមួយគ្នានោះដែរ លោកក៏បានគូសបញ្ជាក់ថា «យើងមិនបោះបង្គោលព្រំដែនឲ្យបានចប់ទេ នោះយើង នឹងបន្តឲ្យមានទំនាស់ព្រំដែន រាប់ជំនាន់តទៅហើយភាពសុខស្សាន្ត នៅតាម ព្រំដែននឹងមិនអាចកើតមានឡើយ។ ជាការចាំបាច់កម្ពុជាត្រូវការ កសាងព្រំដែនដោយសន្តិភាព និងត្រូវមានកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជិតខាង។ ដែលចំណុចនេះនឹងទទួលបាន ឥទ្ធិពលលើពហុវិស័យមកកម្ពុជា ក្នុងការចូលរួមកម្កើងសេដ្ឋកិច្ច និងជាជីវភាពរស់នៅ របស់ប្រជាពលរដ្ឋផងដែរ»។

លោកបានគូសបញ្ជាក់ទៀតថា «ការតាំងចិត្តដ័មួសមុតរបស់រាជរដ្ឋាភិបាល គឺសម្តែង ឡើងនូវសមិទ្ធផលការបោះព្រំដែនគោកកម្ពុជា វៀតណាមបាន ៨៤% ដែលជាប្រវត្តិសាស្ត្រ យ៉ាងធំធេងសម្រាប់កម្ពុជាយើង។ សមិទ្ធផលនេះរាជរដ្ឋាភិបាល បានចំណាយពេល រាប់ ទស្សវត្សរ៍ឆ្លងកាត់ ពុះពារគ្រប់ឧបសគ្គជិតខាងនិង ចលនាមតិដែលតែងតែងបំភ្លៃព័ត៌មាន ក្លែង ក្លាយក្តីបញ្ហាព្រំដែនដើម្បីបំភាន់មតិជាតិ និងអន្តរជាតិមកដល់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែន»។

លោកបានបន្តថា ទោះបីជារាជរដ្ឋាភិបាលខិតខំ ដោះស្រាយបញ្ហាព្រំដែនយ៉ាងណាក្តី ប៉ុន្តែពួកអមិត្តមិនត្រូវតែមិនទទួលស្គាល់ទេ តែបំភ្លើស បំភ្លៃការពិត និងញុះញង់ ឲ្យប្រជា ពល រដ្ឋនៅតំបន់មួយស្រែកតវ៉ា ជាមួយរាជរដ្ឋាភិបាលកម្ពុជា ថាការធ្វើព្រំដែនធ្វើឲ្យ បាត់បង់ដីស្រែចំ ម្ការប្រជាពលរដ្ឋទៅឲ្យវៀតណាម ដូចជាករណីនៅឃុំត្រពាំថ្លុង ខេត្តត្បូងឃ្មុំជាដើម។

ជាមួយគ្នានោះដែរ លោកក៏បានលើកឡើងថា ការផ្សព្វផ្សាយនៅថ្ងៃនេះគឺបង្ហាញឲ្យ ឃើញកាន់តែច្បាស់អំពី សុឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាព យ៉ាងម៉ឺងម៉ាត់ដើម្បីកសាងព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ ជាមួយប្រទេសជិតខាង ដើម្បីទុកដាព្រំដែនអមតតទៅ។

ចំណែកលោក ប៊ិន ឈិន ឧបកនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថាបញ្ហាព្រំដែន មិនងាយដោះស្រាយនោះទេ។ ហើយរាជរដ្ឋាភិបាល មិនបានលក់ដីឲ្យគេនោះទេ។

លោកបញ្ជាក់ថា «រឿងព្រំដែនមិនងាយទេ ហើយអ្នកដែលដើរតាមខ្សែព្រំដែន បានដឹងគឺគេជជែកគ្នាតាមចំណុចៗ ដែលមានបញ្ហា។ ព្រោះខ្ញុំធ្លាប់ធ្វើដែរ បានខ្ញុំដឹង! មិនមែន យើងទៅហើយឲ្យគេងាយៗនោះទេ»៕

ដោយ៖ ស សំណាង

To Top