ព័ត៌មានជាតិ

ស្ថានទូតជប៉ុន សង្ឃឹមថា គម្រោងជំនួយមូលនិធិ របស់រាជរដ្ឋាភិបាលជប៉ុន នឹងការពារបេតិកភណ្ឌដ៏ស្រ ស់ស្អាតនៅកម្ពុជា

ភ្នំពេញ ៖ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា មានក្ដីសង្ឃឹមថា គម្រោងជំនួយមូលនិធិ របស់រាជរដ្ឋាភិបាលជប៉ុន នឹងចូលរួមចំណែក ការពារបេតិកភណ្ឌដ៏ស្រស់ ស្អាតនៅកម្ពុជា ស្ថិតនៅក្នុងភាពសុខដុមរមនាហុំព័ទ្ធ ទៅដោយព្រៃបៃតង។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតជប៉ុន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា កាលពីថ្ងៃទី២៨ កញ្ញា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានធ្វើទស្សនកិច្ចនៅ រមណីយដ្ឋានប្រាសាទ សំបូរព្រៃគុក និងសារមន្ទីរខេត្តកំពង់ធំ ដើម្បីស្វែងយល់ពីគម្រោងសហការថ្មី រវាង ជប៉ុន និងកម្ពុជា ដែលទើបបានចាប់ផ្តើម។

ផ្ទាំងពាណិជ្ជកម្ម

ស្ថានទូត បន្ដថា តាមរយៈគម្រោងជំនួយមូលនិធិរបស់រាជរដ្ឋាភិបាលជប៉ុន សាកលវិទ្យាល័យវ៉ាសេដា នឹងធ្វើការអភិរក្សប្រាង្គប្រាសាទ និងបណ្តុះបណ្តាលដល់បុគ្គលិកផ្នែកអភិរក្ស ដោយសហការជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរជាតិសំបូរព្រៃគុក។

ស្ថានទូតជប៉ុន បញ្ជាក់យ៉ាងដូច្នេះថា «យើងសង្ឃឹមថា គម្រោងថ្មីនេះ នឹងចូលរួមចំណែក ក្នុងការ ការពារបេតិកភណ្ឌដ៏ស្រស់ស្អាត ស្ថិតនៅក្នុងភាពសុខដុមរមនា ហុំព័ទ្ធទៅដោយព្រៃបៃតង» ៕

To Top