ព័ត៌មានជាតិ

ហេតុអ្វី អ្នកត្រូវយកកាត ប.ស.ស. តាមខ្លួនជានិច្ច?

ភ្នំពេញ ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានឲ្យដឹងថា គ្រោះថ្នាក់អាចកើតឡើង គ្រប់ពេល វេលា ការយកកាត ប.ស.ស. តាមខ្លួនមានសារៈសំខាន់ណាស់។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ប.ស.ស. នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ បានពន្យល់ថា ក្នុង ករណីរាល់សមាជិក ប.ស.ស. ទាំងអស់មានគ្រោះថ្នាក់ការងារ សូម ទូរស័ព្ទបន្ទាន់ទៅលេខ ១២៨៦ ដើម្បីរាយការណ៍ និងទទួលបានការសម្របសម្រួល ,ត្រូវប្រញ៉ាប់បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរ ពេទ្យរដ្ឋ ឬឯកជន ដែលនៅជិតបំផុត ,បើទៅមន្ទីរពេទ្យរដ្ឋ សូមសួររកភ្នាក់ងារ ប.ស.ស. និងបង្ហាញកាតសមាជិក ប.ស.ស. ដើម្បីទួលបានសេវាព្យាបាលដោយមិនបង់ប្រាក់ ,ករណីសង្គ្រោះបន្ទាន់ អាចទៅមន្ទីរពេទ្យមិនមែនដៃគូ ប.ស.ស. ដែលនៅជិតលោកអ្នកបំផុត នោះអ្នកត្រូវបង់ថ្លៃព្យាបាលខ្លួនឯងជាមុន រួចស្នើសុំទូទាត់មក ប.ស.ស. វិញតាមក្រោយ ។

បេឡាជាតិសន្តិសុខសង្គម បានបន្ដថា តើអ្វីទៅជាការធានារ៉ាប់រង ផ្នែកហានិភ័យការងារ (គ្រោះថ្នាក់ ការងារ និងជំងឺវិជ្ជាជីវៈ) មានដូចជា ៖ ការធានារ៉ាប់រងផ្នែកហានិភ័យការងារ (គ្រោះថ្នាក់ ការងារ និងជំងឺវិជ្ជាជីវៈ) គឺជាការធានាទៅលើគ្រោះថ្នាក់ទាំងឡាយណា ដែលកើតឡើងចំពោះកម្មករនិយោជិត ក្នុងពេលបំពេញការងារ ទាំងនៅកន្លែងធ្វើការផ្ទាល់ និងទាំងពេលធ្វើដំណើរទាំង ទៅទាំងមកពីផ្ទះទៅកន្លែងធ្វើការ ដោយមិនវៀងទៅកន្លែងណាផ្សេង សម្រាប់ជាប្រយោជន៍ផ្ទាល់ខ្លួន៕

To Top