ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ ដែលត្រូវផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម ។
ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុត ដែលស្នើសុំអភ័យទោសទុកជាមុន ។
សូមអានសេចក្តី ជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម ៖