ភ្នំពេញ ៖ ក្នុងគោលបំណង ចូលរួមលើកកម្ពស់សីលធម៌ នៃការរស់នៅក្នុងសង្គម ឲ្យកាន់តែប្រសើរ ផលិតផលមីជាតិ ដែលជាផលិតមីកញ្ចប់ឆ្ពិនស្រាប់ បានរៀបចំការប្រកួតប្រជែង ផលិតវីដេអូ “តោះ!ធ្វើល្អ” ដែលតម្រូវឲ្យអ្នកចូលរួម ផលិតវីដេអូក្រោមប្រធានបទ “ចូលរួមលើកកម្ពស់សីលធម៌ នៃការរស់នៅក្នុងសង្គមឲ្យកាន់តែប្រសើរ” ដើម្បីដាក់ចូលរួមក្នុងកម្មវិធីនេះ។
ក្នុងការចូលរួម បេក្ខជនគ្រាន់អនុវត្តទៅ តាមលក្ខខណ្ឌងាយៗ ដូចខាងក្រោមជាការស្រេច ៖
១. ការចូលរួមធ្វើឡើង ដោយសេរី តាមរយៈការផលិតវីដេអូ ដែលមានរយៈ១នាទីទៅ៣នាទី ក្រោមប្រធានបទ “ចូលរួមលើកកម្ពស់សីលធម៌ នៃការរស់នៅក្នុងសង្គម ឲ្យកាន់តែប្រសើរ”។
២. លោកអ្នកត្រូវផ្ញើវីដេអូ ដែលលោកអ្នកបានផលិត មកកាន់ក្រុមការងារតាមរយៈ Inbox លើទំព័រហ្វេសបុក របស់មីជាតិ ដើម្បីទទួលការព្រមព្រៀង ក្នុងការចូលរួម និងវាយតម្លៃ។
៣. វីដេអូដែលចូលរួមការប្រកួត មិនត្រូវជាប់ពាក់ព័ន្ធជាមួយកម្មសិទ្ធិ ក្រុមហ៊ុនឯកជន ស្ថាប័ន ឬអង្គការនានា។
ចំពោះរង្វាន់ជ័យលាភី មានសរុបទាំងអស់ជាង ១០ លាន រៀល។ ក្នុងនោះ ជ័យលាភីលេខ១ នឹងទទួលបាន ទឹកប្រាក់ ៤លានរៀល ។ ចំណែក ជ័យលាភីលេខ២ នឹងទទួលទឹកប្រាក់ ២លាន រៀល និង ជ័យលាភីលេខ៣ នឹងទទួលទឹកប្រាក់ ១លាន២សែន រៀល ។ សម្រាប់វីដេអូទាំង៧ ដែលឆ្លងកាត់វគ្គជម្រុះចុងក្រោយ នឹងទទួលបានទឹកប្រាក់ លើកទឹកចិត្តពីក្រុមហ៊ុន ព្រមទាំងរង្វាន់ផ្សេងៗទៀតជាច្រើន ។ លើសពីនេះទៅទៀត អ្នកទទួលជ័យលាភី នឹងត្រូវបានអញ្ជើញ ចូលរួមសកម្មភាពផ្សព្វផ្សាយ អំពីការធ្វើអំពើល្អ នៅតាមសាលារៀន ឬទីតាំងដែលបាន កំណត់របស់ផលិតផលមីជាតិ។
ការបរិច្ឆេទ នៃការចូលរួម គឺចាប់ពីការផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។ ផលិតផលមីជាតិ សូមអំពាវនាវលោកអ្នកទាំងអស់គ្នា ចូលរួមក្នុងកម្មវិធីនេះ និងរួមគ្នាបង្កើតខ្លឹមសារល្អៗ ដើម្បីសង្គមកាន់តែប្រសើរ ។ រួមគ្នាប្រព្រឹត្តអំពើល្អ ដើម្បីសង្គមកាន់តែប្រសើរ។
សម្រាប់ព័ត៌មានបន្ថែម ៖ សូមទាក់ទងទូរស័ព្ទ ០៦១ ៧៧៨ ៣៣៣ ឬ Inbox លើទំព័រហ្វេសបុករបស់មីជាតិ ៕