ព័ត៌មានជាតិ

កម្លាំងនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យពីរនាក់ ក្រោយធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ ជនបរទេស

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យពីរនាក់ ក្រោយពីធ្វើសកម្មភាពជិះម៉ូតូ ឆក់ទូរស័ព្ទដៃជនបរទេស កាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០២ នៅចំណុចចំណតរថយន្តបាត់ដំបង ផ្លូវលេខ១២៦ កែង៨១ ភូមិ២ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ

អធិការខណ្ឌដូនពេញ លោកទៀង ច័ន្ទសា បានឲ្យដឹងថា ជនសង្ស័យដែលកម្លាំង របស់លោក ឃាត់ខ្លួនបាន ១-ឈ្មោះ សុង ពេជ្រ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ (ឃាត់ខ្លួន មានសារធាតុញៀន) ជាអ្នកបើកម៉ូតូ និងទី២-ឈ្មោះ​ ស៊្រុន ណារ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបររនិងទីលំនៅ មិនពិតប្រាកដ (ឃាត់ខ្លួន មានសារធាតុញៀន) ជាអ្នកឆក់ ។ ចំណែកជនរងគ្រោះមានឈ្មោះ James Alexander ភេទប្រុស អាយុ៧៣ឆ្នាំ ជនជាតិអាមេរិក កាន់បាស្ព័រលេខ551850420 មុខរបរទេសចរណ៍ ស្នាក់នៅសណ្ឋាគាហ្ស៊ីង ផ្លូវ១២៦ កែងផ្លូវ៨១ សង្កាត់ផ្សារថ្មី២ ។

លោកអធិការ បានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរចេញពីសណ្ឋានគារ ហ្ស៊ីង នៅផ្លូវ១២៦ កែងផ្លូវ៨១ បានមកឈរចំណុច ចំណតឡានបាត់ដំបង ហើយបានដកទូរស័ព្ទមកនិយាយ ពេលនោះជនសង្ស័យទាំង០២នាក់ខាងលើ បានជិះម៉ូតូមកអែប ជនរងគ្រោះ ហើយក៏បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃជនរងគ្រោះ ហើយបានជិះបំរ៉ុងគេចខ្លូន តែត្រូវបានជនរងគ្រោះស្រែកឆោឡោ ភ្លាមនោះកម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍បាន សហការជាមួយប្រជាពលរដ្ឋ ក៏បានចេញស្ទាក់ផ្លូវ ធ្វើអន្តរាគមន៍ឃាត់ខ្លួន បានជនសង្ស័យទាំង០២នាក់ រួមនិងវត្ថុតាងបានតែម្តង ។

ជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង តាមនីតិវិធីច្បាប់ ៕

To Top