ភ្នំពេញ៖ ក្នុងដំណាក់កាល អន្តរកាល រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាស ជ្រើសរើស កម្មករជាច្រើននាក់ ដើម្បីបំពេញការងារ ជាអ្នកប្រមូលសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ។
គួរបញ្ជាក់ថា រដ្ឋបាលរាជធានី ធ្លាប់បានអំពាវនាវ ឲ្យកម្មករ ប្រមូលសំរាម ស៊ីនទ្រី បញ្ឈប់ធ្វើកូដកម្ម នឹងឲ្យចេញប្រមូលសំរាមវិញ ត្រឹមថ្ងៃទី៥ ជាកំហិត ដោយបានព្រមានជ្រើសរើសកម្មករថ្មី ដោយមិនទទួលយក កម្មកររបស់ក្រុមហ៊ុនស៊ីនទ្រីឡើយ ៕