ភ្នំពេញ៖ លោក ហ៊ុន ប៉ូគា លោកញ៉ែម សំណាង និងអ្នកស្រីឡៅ សុគន្ធមាលា តំណាងលោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ បានបានដឹកនាំក្រុមការងារ នាំយកអំណោយទៅ ចែកជូនដល់គ្រួសារអ៊ុំស្រី ហ៊ិន អាំ អាយុ៦៤ឆ្នាំ ដែលទទួលបន្ទុកចិញ្ចឹមចៅរហូតដល់ទៅ ៨នាក់ ដែលឪពុកម្តាយរបស់ពួកគេ ទើបទទួលមរណៈភាពកាលពីពេលថ្មីៗ ស្ថិតនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រៀវក្រុងសៀមរាប ។
អំណោយទាំងនោះរួមមាន ៖ អង្ករចំនួន ១០០គីឡូក្រាម ,មីចំនួន ២កេស ,ត្រីខចំនួន២យួរ,ទឹកត្រីចំនួន ២យួរ ,ទឹកស៊ីអ៊ីវចំនួន២យួរ ,ស្ករសចំនួន ២គីឡូក្រាម ,អំបិលចំនួន ២គីឡូក្រាម ,ប៊ីចេងចំនួន២កញ្ចប់ ,សាប៊ូរចំនួន ១កញ្ចប់ធំ ,ខ្ទឹមសចំនួន១គីឡូក្រាម ,ប្រេងឆាចំនួន១ដបធំ,ទឹកផ្លែឈើចំនួន១កេស និងថវិកាចំនួន ១០០,០០០ រៀល ៕