ព័ត៌មានជាតិ

កាសែត People’s Daily អញ្ជើញនិពន្ធនាយក កាសែត ដើមអម្ពិល ចូលរូម កិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការ ឡានឆាង មេគង្គ (LMC)

ភ្នំពេញ៖ កាសែតដ៏ធំរបស់ប្រទេសចិន People’s Daily បានអញ្ជើញលោក សយ សុភា និពន្ធនាយក​កាសែតដើមអម្ពិល ចូលរួមក្នុងកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការ ឡានឆាង មេគង្គ (LMC)ដែលត្រូវធ្វើឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ តាមរយៈប្រព័ន្ធអនឡាញ។

យោងតាមលិខិតអញ្ជើញ ឱ្យដឹងថា កិច្ចប្រជុំកំពូលនេះ នឹងមានការអញ្ជើញចូលរួម ពីតំណាងកាសែត ដ៏មានឥទ្ធិលពលមួយចំនួន មកពីប្រទេសកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃឡង់ដ៏ និងវៀតណាម។

ប្រធានបទសម្រាប់កិច្ចពិភាក្សានេះ គឺ “លើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីប្រយុទ្ធ ប្រឆាំងកូវីដ១៩ និងស្តារសេដ្ឋកិច្ច”។ សហប្រធានកិច្ចប្រជុំកំពូលនេះ មកប្រទេស មីយ៉ាន់ម៉ា និងមេគង្គឡានឆាង។

បន្ថែមលើសពីនេះ​អ្នកសិក្សាស្រាវជ្រាវ និងសហគ្រាស មកពីប្រទេសខាងលើ ក៏នឹងចូលរូមពិភាក្សាផងដែរ ក្រៅពីនេះ កិច្ចប្រជុំ ក៏នឹងពិនិត្យឡើងវិញផងដែរ នូវផលប៉ះពាល់នានា ទៅលើសេដ្ឋកិច្ចតំបន់ នៅតាមប្រទេសដង ទន្លេឡានឆាង មេគង្គ និងអត្ថប្រយោជន៍ទៅវិញទៅមក តាមរយៈកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ។

នេះជាជាលើកទី២ហើយ សម្រាប់លោក សយ សុភា និពន្ធនាយកសារព័ត៌មាន ដើមអម្ពិល ដែលទទួលការអញ្ជើញ កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការ ឡានឆាង មេគង្គ (LMC) ដែលលើកទី១ ធ្វើឡើង​នៅទីក្រុងវៀងចន្ទ ប្រទេសឡាវ នាខែកក្កដា ឆ្នាំ២០១៨ ក៏ដូចជាកិច្ចប្រជុំឯទៀតៗ រៀបចំដោយកាសែត Peoples’ Daily។

លោក សយ សុភា បានថ្លែងអំណរគុណចំពោះកាសែត People’s Daily ដែល បានអញ្ជើញរូបលោក ចូលរូមកិច្ចប្រជុំនានារបស់ People’s Daily ចាប់តាំងពីឆ្នាំ២០១៨ រហូតមកទល់នឹងពេលនេះ និងសូមជូនពរឱ្យដំណើរកិច្ចប្រជុំ តាមអនឡាញ នាខាងមុខនេះ ទទួលបានជោគជ័យ។

លោក សយ សុភា ជាបេក្ខជនបណ្ឌិតវិទ្យាសាស្រ្តនយោបាយ នៃសាកលវិទ្យាល័យ (AEU) អាស៊ីអឺរ៉ុប កំពុងសរសេរនិកេ្ខបបទ ទំនាក់ទំនងកម្ពុជា (១៩៩៧-២០១៨) និងជាអគ្គលេខាធិការរង សមាគមអ្នកសារព័ត៌មាន កម្ពុជាចិន (សសកច-CCJA)៕

ដោយៈ សយ សុជាតា

To Top