ព័ត៌មានជាតិ

កងទ័ពជើងគោក រៀបចំពិធីបំពាក់រថយន្ត ៧៥គ្រឿង ដល់បណ្តាអង្គភាពចំណុះ

ភ្នំពេញ ៖ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៅព្រឹកថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២០ មានរៀបចំពិធីប្រគល់រថយន្ត ចំនួន ៧៥គ្រឿងដល់អង្គភាពចំណុះ ចំនួន ៣២អង្គភាព សម្រាប់ប្រើប្រាស់ក្នុងការងារហ្វឹកហ្វឺន និងប្រតិបត្តិការរបស់ខ្លួន។

រថយន្តទាំងអស់ខាងលើនេះ គឺជាជំនួយឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ កម្ពុជា-ចិន ជូនដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដើម្បីជួយពង្រឹងសមត្ថភាព ក្នុងវិស័យការពារជាតិកម្ពុជា។

គួររំលឹកផងដែរថា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី-ពហុភាគីជាមួយបណ្តាប្រទេសក្នុងតំបន់ និងសកលលោក កម្ពុជាតែងតែទទួលបាន នូវជំនួយឧបត្ថម្ភជាច្រើន ទាំងស្មារតី សម្ភារ និងថវិកាពីបណ្តាប្រទេសជាដៃគូ ហើយក្នុងនោះ ក៏មានសាធារណរដ្ឋប្រជាមានិតចិនផងដែរ ដែលជា ប្រទេស ផ្តល់ ជំនួយដ៏ធំមួយ សម្រាប់ កម្ពុជា ។

ជាក់ស្តែង ជំនួយកិច្ចសហប្រតិបត្តិការ យោធាចិនជូនដល់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទនាពេលនេះ គឺពិតជាបានបង្ហាញនូវចំណងមិត្តភាព ទំនាក់ទំនងល្អ និងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ កម្ពុជា-ចិន៕

To Top