ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ថា ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ បានយាងដល់ក្រុងប៉េកាំង ហើយនៅរសៀលថ្ងៃអង្គារនេះ ។
គួរបញ្ជាក់ថា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តន សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ កាលពីព្រឹកថ្ងៃអង្គារនេះ បានយាងចាកពីមាតុប្រទេស ទៅកាន់ក្រុងប៉េកាំង ប្រទេសចិន ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយបានអញ្ជើញ ចូលរួមជូនព្រះដំណើរ ដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់ ៕