ភ្នំពេញ ៖ ខណៈពេលកម្មករ របស់ក្រុមហ៊ុនស៊ិនទ្រី នៅតែបន្ត ធ្វើកូដកម្មដោយមិនចេញ ប្រមូលសំរាម អាជ្ញាធរខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ បានបានចុះប្រមូលសំរាម តាមបណ្តោយផ្លូវ៣៦៩ ( ព្រែកប្រា ) គិតចាប់ពីគល់ស្ពាន ព្រះមុន្នីវង្សីថ្មី ក្នុងសង្កាត់ច្បារអំពៅ១ រហូតដល់ គល់ស្ពានព្រែកសំរោង ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ការចុះប្រមូលសម្រាម តាមដងផ្លូវ និងតាមលំនៅឋានពលរដ្ឋខាងលើនេះ គឺអាជ្ញាធរប្រើរថយន្តដឹក សម្រាម២គ្រឿង និងរ៉ឺម៉កដឹកសម្រាម ៣គ្រឿង រួមទាំងប្រើកម្លាំង ប្រជាការពារសង្កាត់ ខណ្ឌ ជាច្រើននាក់ ។
លោក ចេង មុនីរ៉ា ក៏បានណែនាំ ដល់ចៅសង្កាត់ ប្រាប់ដល់ ប្រជាពលរដ្ឋ ចូល រួម សហការ ទុក ដាក់ និង វេចខ្ចប់សំរាម ឱ្យបាន ត្រឹម ត្រូវ និង តាម ពេល វេលា ដែល បាន កំណត់ ដេីម្បី ងាយស្រួល ដល់ក្រុមការងារ ប្រមូល សំរាម និង បានលឿន រហ័ស ដើម្បីធានាបាន មិនអោយមានសំរាម ស្អុយរលួយបង្កជាក្លិនអាសោច ទៅកាន់បរិស្ថានសង្គម ។
គួរបញ្ជាក់ថា នាព្រឹកថ្ងៃដដែល លោកអភិបាលខណ្ឌ បានបើកកិច្ចប្រជុំបន្ទាន់មួយ ជាមួយចៅសង្កាត់ទាំង៨ និងក្រុមការងារអនាម័យ បរិស្ថាន ដើម្បីដាក់ផែនការ អោយលោក-លោកស្រី ជាចៅសង្កាត់ទាំងអស់ និងក្រុមការងារអនាម័យ បរិស្ថាន ខណ្ឌ ដឹកនាំកម្លាំងប្រមូលសំរាម ប្រចាំថ្ងៃ ដោយចែកចេញជា២វេន ។
គួររំលឹកបន្ថែមថា ជាដំណោះស្រាយបន្ទាន់ នៅ ថ្ងៃ ទី ៦ ខែ តុលា នេះដដែល លោក ឃួង ស្រេង បានបញ្ចេញរថយន្តប្រមូលសំរាមថ្មី ចំនួន៧០គ្រឿង រួមជាមួយរឺម៉ក់ប្រមូលសំរាម រាប់សិបគ្រឿង និងកម្លាំងសន្តិសុខ សណ្តាប់ ធ្នាប់ គ្រប់ខណ្ឌ ចេញប្រតិបត្តការ ប្រមូលសំរាម ក្នុងរាជធានីភ្នំពេញ ខណៈ ដែល កម្មករក្រុមហ៊ុន ស៉ិនទ្រី ធ្វើកូដកម្ម ដោយមិនចេញប្រមូលសំរាម ដោយក្រុម ការងារ ប្រមូល សំរាម បណ្តោះអាសន្ន នេះ បានចែក ចេញជា៣វេន ផងដែរ ៕
![](https://dap-news.com/wp-content/uploads/2020/10/photo_2020-10-06_21-32-52-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/photo_2020-10-06_21-33-04-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/photo_2020-10-06_21-33-07-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)