ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសនឹងសាងសង់ផ្លូវ ចំនួន៣ខ្សែ តភ្ជាប់ទៅកាន់ខេត្តកំពត ។
ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត ខ្នាតយក្សដំបូងនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ សម្ដេចបានថ្លែងថា “ព្រោះចរចាត្រូវថ្លៃហើយ ទី១ផ្លូវ៤១ តភ្ជាប់ផ្លូវជាតិលេខ៤ ចុះទៅកំពត ទី២ គឺផ្លូវជាតិលេខ៣១ នៅកំពត ទី៣ផ្លូវជាតិ៣៣ នៅកំពតទៀត អាហ្នឹងយើងបានឯកភាព ចរចាជាគម្រោង ហើយបានប្រថាប់ត្រា និងចុះហត្ថលេខា ឲ្យអូន ព័ន្ធមុន្នីរ័ត្ន និងស៊ុន ចាន់ថុល ចុះហត្ថលេខា ។ ចុះហត្ថលេខាហើយ គឺធ្វើហ្មងផ្លូវហ្នឹង”។
សម្ដេចបញ្ជាក់ថា គ្រប់ការដ្ឋានទាំងអស់ គឺអត់មានថយក្រោយនោះទេ គឺត្រូវតែបន្តទៅមុខជានិច្ច។
ក្នុងឱកាសនោះសម្ដេចនាយករដ្ឋមន្រ្តី បន្ថែមថា ដោយសារតែមានហេដ្ឋារចនាសម្ព័ន្ធល្អ ទើបប្រជាពលរដ្ឋ មានការធ្វើដំណើរងាយស្រួល និងដើរកម្សាន្តប្រកបដោយភាពសប្បាយរីករាយ ៕ ដោយ៖ធី លីថូ