ព័ត៌មានជាតិ

ទូតអាមេរិក ប្រចាំកម្ពុជា មានមោទកភាព ដែលបានជួយសហគមន៍ នៅខេត្តស្ទឹងត្រែង តាមរយៈកម្មវិធីព្រៃឡង់បៃតង

ភ្នំពេញ៖ លោក W. Patrick Murphy មានមោទភាព ដែលបានជួយសហគមន៍ នៅខេត្តស្ទឹងត្រែង តាមរយៈកម្មវិធី ព្រៃឡង់បៃតង ដើម្បីអភិវឌ្ឍបរិស្ថានទេសចរណ៍នៅ «តំបន់ព្រៃលិចទឹក» នៃទន្លេមេគង្គ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតអាមេរិក ប្រចាំកម្ពុជា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា «ប្រទេសកម្ពុជាមានធម្មជាតិដ៏ល្អអស្ចារ្យ។ លោកឯកអគ្គរដ្ឋទូត W. Patrick Murphy មានមោទនភាព ដែលយើងកំពុងជួយសហគមន៍ នៅខេត្តស្ទឹងត្រែង តាមរយៈកម្មវិធី ព្រៃឡង់បៃតង ដើម្បីអភិវឌ្ឍបរិស្ថានទេសចរណ៍នៅ តំបន់ព្រៃលិចទឹក នៃទន្លេមេគង្គ ដែលការពារទ្រព្យសម្បត្តិ ដ៏មានតម្លៃទាំងនេះ ហើយធ្វើការអភិវឌ្ឍន៍ដែលធានានិរន្តភាព»៕

To Top