ព័ត៌មានជាតិ

សម្តេចពិជ័យ ទៀ បាញ់ ជំរុញឲ្យអាជ្ញាធរ ខេត្ត ស្រុក ស្វែងរកមូលនិធិ ដើម្បីជួយស្ថាបនាផ្លូវ ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដែលជួបផលលំបាក

កោះកុង ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្រោយពីបានស្តាប់ការលើកឡើង របស់អាជ្ញាធរក្រុង ស្រុក ពីផលលំបាក របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានក្រុង ស្រុកនីមួយៗ ពីបញ្ហាផ្លូវ ក្នុងពិធីកិច្ចប្រជុំបូកសរុបលទ្ធផល ការងារ ប្រចាំ ត្រីមាសទី៣ឆ្នាំ ២០២០ និងលើកទិសដៅអនុវត្តបន្តក្រុម ការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកោះកុង នាថ្ងៃទី៧ខែតុលាឆ្នាំ២០២០ ។

សម្តេចពិជ័យ ទៀ បាញ់ បានថ្លែង ទុក្ខកង្វល់ របស់ប្រជាពលរដ្ឋ គឺជាទុក្ខកង្វល់របស់រាជរដ្ឋាភិបាលដែរ ។ ដូច្នេះក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកោះកុងអាជ្ញាធរខេត្តក្រុងស្រុក ត្រូវយកចិត្តទុក្ខដាក់ ចំពោះការលើកឡើង និងសំណើររបស់ប្រជាពលរដ្ឋ ពីផលលំបាក់ដែលកើតមានឡើង ក្នុងមូលដ្ឋានរបស់ពួកគាត់ ក្នុងការធ្វើចរាចចេញនៅតាមដងផ្លូវ ដែលការខូចខាតនោះ។ ដូច្នេះក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកោះកុងអាជ្ញាធរ ខេត្តក្រុងស្រុក ត្រូវជួយស្វែងរកមូលនិធិ ពីសប្បុរសជន ដើម្បីជួយស្ថាបនាផ្លូវ ជូនគាត់ឲ្យពួកគាត់ បានធ្វើចរាចចេញចូលបានងាយស្រួល ក្នុងមូលដ្ឋានគាត់វិញផង ហើយជួយរកដំណោះ ស្រាយជូនគាត់ នៅពេលពួកគាត់មានបញ្ហាណាមួយ ព្រោះនេះក៍ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដើម្បីប្រជាពលរដ្ឋ និងដើម្បីអភិវឌ្ឍន៍ប្រទេស ។

សម្តេចពិជ័យបានបន្ថែមថា យើងទាំងអស់គ្នាបានដឹងហើយថា ក្នុងយុគ្គសម័យសង្គ្រាមប្រទេសកម្ពុជាយើង ស្ថិតក្នុងភ្លើងសង្រ្គាមខ្ទេចខ្ទីគ្មានសល់ តែអីឡូវប្រទេសកម្ពុជាយើងមាន សន្តិភាព មានសិទ្ធិសេរីភាពពេញលេញ ហើយបច្ចុប្បន្នភាពកំពង់តែមានការអភិវឌ្ឍន៍ មានភាពរីកចំរើនគ្រប់វិស័យ ដែលធ្វើឲ្យប្រទេសកម្ពុជា មានភាពល្បីល្បាយនៅលើឆាកអន្តរជាតិ ។

សម្តេចពិជ័យបានបន្ថែមថា ប្រទេសមានសន្តិភាព មានសេរីភាពមានភាពរីកចំរើននេះគឺ ស្ថិតក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៑ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានធ្វើឲ្យប្រទេសកម្ពុជា មានការរីកចំរើនគ្រប់រាជធានីបណ្តា ខេត្តក្រុងស្រុករហូតដល់មូលដ្ឋាន របស់ប្រជាពលរដ្ឋរស់នៅទៀតផង៕

To Top