ព័ត៌មានជាតិ

ក្រសួងទេសចរណ៍៖ តំបន់ទេចរណ៍តារាសាគរ នឹងក្លាយជាគោលដៅ ទាក់ទាញភ្ញៀវទេចរកាន់តែច្រើន

កោះកុង ៖ តំបន់តារាសាគនរ ដែលមានទំហំផ្ទៃដីជាច្រើនហិកតា នឹងធ្វើការអភិវឌ្ឍ ដើម្បីទាក់ទាញ ភ្ញៀវទេចរជាតិ-អន្តរជាតិកាន់ច្រើនឡើង បន្ទាប់ពីគម្រោងទាំងនោះ ត្រូវបានសាងសង់បញ្ចប់ជាស្ថារព នៅរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ នេះបើតាមមន្ត្រីជាន់ខ្ពស់ ក្រសួងទេសចរណ៍។

លោក ប៉ាក់ សុខុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើង ក្នុងពិធីបើកសម្ពោធលក់ជាផ្លូវការ នៃគម្រោង តារាសាគនស្តាឌ្រឹម ឡេកធូរីសឹម ថោន នាព្រឹកថ្ងៃទី៩ ខែ តុលា ឆ្នាំ២០២០ថា តំបន់តារាសាគរមានផ្ទៃលាតសន្ធឹង ប្រមាណជា៤៧,៧៤គីឡូម៉ែត្រការ៉េ ផ្គួបផ្សំ និងឆ្នេរខ្សាច់ស ចម្ងាយ៩០គីឡូម៉ែត្រ ដោយសំបូរដោយជីវៈ ចម្រុះ ៧៩ប្រភេទ និងសត្វប្រមាណ៨៧ប្រភេទ និងសត្វក្នុងទឹក ប្រមាណ៣៣ប្រភេទ ជាតំបន់មានសក្តានុពល។

លោករដ្ឋលេខាធិការបញ្ជាក់ថា «ទាក់ទិននឹងគម្រោង អភិវឌ្ឍន៍តំបន់តារាសាគរនេះ មានលក្ខខណៈពិសេស និងអំណោយផល សម្រាប់ទូរគមនាគមន៍ ពោលគឺអាច ធ្វើដំណើរចេញពីតារាសាគរ ទៅរាជធានីភ្នំពេញ ដោយចំណាយពេល ត្រឹមតែ៣ម៉ោងកន្លះ និងទៅខេត្តព្រះសីហនុ ត្រឹមតែ២ម៉ោង នៅពេលគម្រោងផ្លូវល្បឿនលឿន សាងសង់រួច»។

លោកបន្ថែមថា នៅពេលខាងមុខនេះ ភ្ញៀងទេចរនឹងមកតំបន់តារាសាគរ តាមរយៈជើងហោះហើរ និងតាមការចុះចតយានដ្ឋានតារាសាគរ ដែលគ្រោងដាក់ ដំណើរការសាកល្បង នៅឆ្នាំ២០២១ ខាងមុខ ហើយអ្នកទេចរ នឹងមកទស្សនានៅតំបន់តារាសាគរច្រើន។

ជាមួយគ្នានោះដែរ ឆ្លើយតបនឹងសភាពការណ៍ទេស ចរណ៍កម្ពុជា នៅពេលបច្ចុប្បន្ន លោករដ្ឋលេខាធិការ បានស្នើក្រុមហ៊ុន Union City Development GroupCo.ltd យកចិត្តទុកដាក់អនុវត្តន៍ជាចាំបាច់ ចំពោះវិធានការការពារជំងឺកូវីដ១៩ ក៏ដូចជាវិធានទេសចរណ៍។

ចំណែកលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានលើកឡើងថា ខេត្តកោះកុង គឺជាខេត្តមួយ មានសក្តានុពលធម្មជាតិ ដ៏សម្បូរបែប សម្រាប់ធ្វើការអភិវឌ្ឍទេស ចរណ៍ និងឧស្សាហកម្ម ។ បច្ចុប្បន្ននេះ ខេត្តកោះកុងមានក្រុមហ៊ុន ជាច្រើនចូលមកដាក់ទុនវិនិយោគ ។
ក្នុងនោះដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុន យូញៀន ឌីវើឡុបមេន គ្រុប គឺជាដៃគូអភិវឌ្ឍន៍ដ៏ធំជាងគេ នៅក្នុងខេត្តកោះកុង ដោយបានអភិវឌ្ឍន៍ ជាតំបន់វិស្សមកាលតារាសាគរ ទីលានវាយកូនហ្គោល កំពង់ផែនសមុទ្រទឹកជ្រៅ និងព្រលានយ ន្តហោះខ្នាតអន្តរជាតិ ដែលបានកំពុងសាងសង់ ហើយនឹងចាប់ផ្តើម ដាក់ឲ្យដំណើរការ នាពេលឆ្នាំ២០២១ ខាងមុខនេះ។

ដោយសារតែមានទំនាក់ទំនងល្អ ជាមួយប្រទេសចិននោះ កាលពីឆ្នាំ២០១៩ ខេត្តកោះកុង និងខេត្តជីលីន ក៏បានចុះហត្ថេលេខា លើកិច្ចព្រមព្រៀងប្រតិបត្តិការ រវាងមន្ទីរទេសចរណ៍ខេត្តកោះកុង ជាមួយមន្ទីវប្បធម៌ និងទេចរណ៍ខេត្តជីលីន នៅក្នុងទឹកដីខេត្តកោះកុង។

សូមជម្រាបថា បន្ទាប់ពីទទួលបានដីសម្បទានពី រាជរដ្ឋាភិបាលក្រុមហ៊ុនUnion City Development Group Co,.Ltp បានបើកលក់ជាផ្លូវការ នៃគម្រោងតារា សាគនរ ស្តាឌ្រីម ឡេក ធូរីសឹមថោន ទៅដល់ក្រុមហ៊ុនផ្សេង ដើម្បីធ្វើការសាងសង់អភិវឌ្ឍន៍តំបន់នេះ ក្នុងការទាក់ទាញភ្ញៀងទេសចរ ឲ្យកាន់តែច្រើនមកម្ពុជា៕ ស.សំណាង

To Top