ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីបញ្ជា ឱ្យអាជ្ញាធរខេត្តទាំងអស់ ត្រៀមដោះស្រាយឆ្លើយតប គ្រោះជំនន់ទឹកភ្លៀង

ភ្នំពេញ៖ សម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅ ព្រឹកថ្ងៃ ទី ០៩ ខែតុលានេះ បានដាក់បញ្ជា ទៅ កាន់អភិបាលខេត្តទាំងអស់ ជាពិសេស ខេត្តបាត់ដំបង ត្រូវត្រៀមដោះស្រាយឆ្លើយតប នឹងគ្រោះធម្មជាតិជំនន់ទឹកភ្លៀង ខណៈដែលប្រទេសកម្ពុជា បាននឹងកំពុងរងឥទ្ធិពល បម្រែបម្រួលអាកាសធាតុ ។​

មកដល់ពេលនេះ ជំនន់ទឹកភ្លៀងបាននឹង កំពុងតែ ជន់លិចតំបន់ខ្លះនៃ រាជធានី – ខេត្តមួយចំនួន ដោយសារតែ មានភ្លៀងធ្លាក់ច្រើន នៅចុងរដូវវស្សា ពិសេសគឺខេត្តបាត់ដំបង ដែល បានធ្វើឱ្យប៉ះពាល់ស្រូវ បង្កើនរដូវនៅស្រុកមោងឬស្សី ចំនួនជាងមួយពាន់ហិកតា ។ ទន្ទឹមនឹងការលិចលង់នេះមន្ត្រីជំនាញ ក៏បានបង្ហាញនូវការព្រួយបារម្ភអំពីការខ្វះខាតទឹក ដែលអាចនឹងកើតឡើងនៅ អំឡុងខែវិច្ឆិកា ដោយបានអំពាវនាវ ដល់កសិករឱ្យនាំគ្នា ប្រើប្រាស់ទឹក ដោយប្រុងប្រយ័ត្នកុំ ខ្ជីខ្ជា ។នេះបើយោងតាមសេចក្ដីប្រកាស ស្ដីអំពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី។

សុំបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយម ជា បន្តបន្ទាប់បានឱ្យដឹងថាសម្រាប់ ខែតុលានេះ ភ្លៀងនៅតែ បន្តធ្លាក់រាយប៉ាយ ហើយក្រសួងបានអំពាវនាវដល់ពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នពីបាតុភូផ្សេងៗ ៕

To Top