ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០បញ្ជាឲ្យកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ របស់កងពល ដេីម្បីត្រៀមខ្លួន និងត្រៀមសម្ភារៈសង្រ្គោះ ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។
សូមជម្រាបថា ក្រសួងការពារជាតិ អគ្គមេបញ្ជាការ និងមេកងទ័ពជេីងគោក បានចេញបទបញ្ជាថា សម្រាប់កងទ័ពនៃកងយោធពលខេមរភូមិន្ទ ត្រូវត្រៀមកម្លាំង និងសម្ភារៈសម្រាប់ទៅជួយសង្រ្គោះប្រជាលរដ្ឋតាមបណ្តាខេត្តនីមួយៗ។
លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ក្នុងទីបញ្ជាការកងពល បានដាក់បទបញ្ជាមួយបន្ទាន់ឲ្យ កងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ ត្រៀមខ្លួន២៤ម៉ោងលើ២៤ម៉ោង ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ខណៈដែលកម្លាំងកងទ័ពនៃកងយោធពលខេមរភូមិន្ទ ក៏បានចេញប្រតិបត្តិការសង្គ្រោះ នៅខេត្តមួយចំនួនរួចហើយផងដែរ។
លោកឧត្តមសេនីយ៍ឯក មានប្រសាសន៍ថា កងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ របស់កងពលបានត្រៀមខ្លួន និងត្រៀមសម្ភារៈរួចជាស្រេចក្នុងបេសកកម្មមួយនេះ នៅខណៈដែលរាល់ថ្ងៃតាមបណ្តាខេត្តមួយចំនួន នៅភាគខាងលិចប្រទេសកម្ពុជា កំពុងរងគ្រោះដោយទឹកជំនន់ ដែលបណ្តាលមកពីធ្លាក់ភ្លៀងខ្លាំងជាបន្តបន្ទាប់ ខណៈដែលការព្យាករណ៍បានបញ្ហាថា នឹងមានភ្លៀងថែមទៀត នៅកម្ពុជា។
លោកឧត្តមសេនីយ៍បានយកចិត្តទុកដាក់យ៉ាងខ្លាំង និងបារម្ភពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងប្រទេសរបស់យេីង។ ហើយមានការព្យាករណ៍ថា នឹងមានព្យុះចំនួន២ទៀត ដែលនឹងមកដល់ឆាប់ៗនេះ ដោយឡែកស្ថានភាពទឹកជំនន់បានហក់ឡើងទៀត ជាពិសេសខេត្តពោធិ៍សាត់ ដោយបានលិចផ្លូវជាតិលេខ៥ ផងនោះ ។ដោយមានក្តីបារម្ភ ដែលត្រូវត្រៀមកងកម្លាំងគ្រប់ពេលវេលា ដើម្បីចេញប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋ ឱ្យទាន់ពេលវេលា៕
![](https://dap-news.com/wp-content/uploads/2020/10/E7A7DEC2-0D75-4F00-ACC0-F2C3158EF71A.jpeg)
![](https://dap-news.com/wp-content/uploads/2020/10/01203B1D-2DF0-45F3-8769-974DA9A2F4A1.jpeg)
![](https://dap-news.com/wp-content/uploads/2020/10/A507E908-F1CC-4830-AF92-2AE1624C6B4F.jpeg)
![](https://dap-news.com/wp-content/uploads/2020/10/7E6C66C7-4195-4078-816C-780C867DE759.jpeg)
![](https://dap-news.com/wp-content/uploads/2020/10/999DB81C-F9B2-4AB8-A098-D0F90C40EC35.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)