ភ្នំពេញ ៖ លោកកាន់ ទ្រី ប្រធានក្រុមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តព្រៃវែង និងសមាជិក សមាជិកា ក្រុម១៥៧ លោកសេង ទៀង អភិបាលស្រុកពាមរក៍ និងលោកស្រី ឈឹម ចន្ថុល អភិបាលរងស្រុកពាមរក៍ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ បាននាំយកអំណោយមនុស្សធម៌មួយចំនួន ចែកជូនដល់ក្មេងកំព្រា៣នាក់ ដែលត្រូវបានឪពុកម្ដាយបោះបង់ចោលកា លពីពេលថ្មីៗនេះ នៅភូមិស្វាយប្រក្រា ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។
អំណោយទាំងនោះរួមមាន៖កង់ចំនួន១គ្រឿង,សម្លៀកបំពាក់៤កំប្លេ ,សៀវភៅ២០ក្បាល ប៊ិច៤ដើម ខ្មៅដែ៤ដើម បន្ទាត់២ ,មី២កេស អង្ករ៧០គីឡូក្រាម ,ត្រីខ១យួរ ,ទឹកស៊ីអ៊ីវ១យួរ,ទឹកត្រី១យួរ ,ស្កសរ១គីឡូក្រាម ,អំបិល១កញ្ចប់ ,ប៊ីចេង១កញ្ចប់ ,ប្រេងឆា១ដបធំ ប្រេងកូឡា១ប្រអប់ ,ព្រមទាំងថវិកាចំនួន២០០,០០០រៀល។
សូមបញ្ជាក់ថា អំណោយទាំងអស់នេះ សរុបជាថវិកា អស់៨០ម៉ឺនរៀល៕