ភ្នំពេញ ៖ លោក Mikami Masahlro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា សម្តែងការព្រួយបារម្ភចំពោះគ្រោះទឹកជំនន់នៅតាមបណ្តា ខេត្តជាច្រើននៅកម្ពុជា ។
លោកថា ក្នុងក៏បាន បង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជន និងបង្ខំចិត្តឲ្យប្រជាជនជាច្រើន ត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ។ នេះជាសាររបស់ឯកអគ្គរាជទូតជប៉ុននៅថ្ងៃ១២ តុលា។
លោកបញ្ជាក់ថា “ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសារដែលរងគ្រោះដល់អាយុជីវិតដោយសារទឹកជំនន់។ ខ្ញុំសូមបួងសួងដល់វិញ្ញាណក្ខន្ធអ្នកដែលបានចែកឋានសូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ”។
លោកទូតបួងសួង ឲ្យប្រជាជនកម្ពុជាមានសុខសុវត្ថិភាព ជាពិសេសប្រជាជនដែលរស់នៅតំបន់រងគ្រោះដោយទឹកជំនន់ និងឲ្យស្ថានភាពនៃជីវភាពរស់នៅវិលមក ដូចធម្មតាវិញឆាប់ៗនេះ។
លោកបន្តថា ជប៉ុននឹងនៅតែគាំទ្រ ជាមួយប្រជាជនកម្ពុជា៕