ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានចេញបញ្ជា ឱ្យមេបញ្ជាការប្រភេទទ័ព និងទ័ពជំនាញ នាយកស្ថាប័ន និងសាលាចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ទាំងអស់ ចាត់តាំងកម្លាំង មធ្យោបាយ សម្ភារៈ ឧបករណ៍ក្នុងអង្គភាពរបស់ខ្លួន ត្រៀមដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ និងសហការជាមួយ អាជ្ញាធរជាតិគ្រោះមហន្តរាយ និងអាជ្ញាធរដែនដី នៅតំបន់មានគ្រោះធម្មជាតិកើតឡើង ត្រូវជម្លៀសប្រជាពលរដ្ឋ ទៅកន្លែងសុវត្ថិភាព បញ្ជៀសឱ្យខានតែបាននូវការប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងការខូចខាតផ្សេងៗដែលកើតមានឡើងជាយថាហេតុទាំងក្នុងតំបន់ និងជុំវិញតំបន់ដែលកងឯកភាពរបស់ខ្លួនទទួលខុសត្រូវ។
ខ្លឹមសារទាំងស្រុងនៃបទបញ្ជារបស់ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការមានដូចខាងក្រោម៖