ព័ត៌មានជាតិ

ជប៉ុន ផ្ដល់ជំនួយឥតសំណង ជាគ្រឿងចក្រ១៥គ្រឿង ក្នុងតម្លៃជិត៥លានដុល្លារដល់កម្ពុជា

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួលគ្រឿងចក្រសាងសង់ ដែលជាជំនួយឥតសំណង របស់ប្រទេសជប៉ុន ក្នុងតម្លៃទឹកប្រាក់ ៥០០ លានយ៉េនជប៉ុន ស្មើនឹង ប្រមាណ ៤,៥ លានដុល្លារអាមេរិក តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដោយមានការ ចូលរួមពីលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

សូមជម្រាបជូនថា គម្រោងផ្តល់ជំនួយនេះមានឈ្មោះថា ជំនួយឥតសំណងតាម រយៈកម្មវិធីអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គម ផ្គត់ផ្គង់ដោយក្រុមហ៊ុនគ្រឿងចក្រ Marubini Protechs ក្នុងតម្លៃទឹកប្រាក់៥០០ លានយ៉េនជប៉ុន ស្មើនឹងប្រមាណ៤,៥ លានដុល្លារអាមេរិក ដែលរួមមាន៖ គ្រឿងចក្រចំនួន១៥ គ្រឿងគឺ៖ Road Stabilizer & Accessories (3 Units), Vibratory Single Drum Roller with CANOPY Stay (3 Units), Pneumatic Tire Roller (3 Units), Vibratory Tandem Roller (3 Units), Walk-behind Roller (3 Units), និង Spare Parts & Consumables ផងដែរ។

គួរកត់សម្គាល់ផងដែរថា ការប្រើប្រាស់ម៉ាស៊ីន Stabilizer មានប្រយោជន៍យ៉ាងខ្លាំងក្នុង ការកាត់ បន្ថយ ចំណាយលើការថែទាំផ្លូវ បើប្រៀបធៀបនឹងមធ្យោបាយធម្មតា ពោលគឺចំណាយ ពេលខ្លីក្នុង ប្រតិបត្តិការសាងសង់ ពុំសូវមានការបំពុលបរិស្ថាន (ការហុយធូលីក្នុងពេលសាងសង់) ផ្លូវអាចប្រើប្រាស់ បានយូអង្វែង បន្ទាប់ពីទទួលបានការពង្រឹង ដោយប្រើម៉ាស៊ីន Stabilizer៕

To Top