បរទេស៖ ប្រធានពាណិជ្ជកម្មថ្មីរបស់ សហភាពអឺរ៉ុប នាពេលថ្មីៗនេះ បាននិយាយប្រាប់សហរដ្ឋអាមេរិក ថាដកពន្ធគយលើផលិតផល សហភាពអឺរ៉ុបជាង៧ពាន់ លានដុល្លារ ឬក៏ចង់ត្រូវប្រឈមមុខ នឹងកាតព្វកិច្ចបន្ថែម លើការនាំចេញមកអឺរ៉ុប ស្របពេលដែលលោកជំរុញឲ្យមានដំណោះស្រាយ ចំពោះជម្លោះជុំវិញក្រុមហ៊ុន Airbus SE និង Boeing Co។
លោក Valdis Dombrovskis ជាប្រធានពាណិជ្ជកម្មថ្មីរបស់ សហភាពអឺរ៉ុប បានប្រាប់គេហទំព័រ on.ft.com/2GEqmap the FT ថា ការជួសជុលចំណងមិត្តភាព អន្តរអាត្លង់ទិក នឹងជាអាទិភាពកំពូលរបស់ សហភាពអឺរ៉ុប ហើយសហរដ្ឋអាមេរិក គួរតែដកពន្ធគយពាក់ព័ន្ធ នឹងក្រុមហ៊ុន Airbus ចេញ ដោយវាជាវិធានការកសាងទំនុកចិត្តមួយ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រធានពាណិជ្ជកម្មថ្មីរបស់ សហភាពអឺរ៉ុបរូបនោះ ត្រូវបានគេដកស្រង់សម្តី ដែលនិយាយយ៉ាងដូច្នេះថា “ពិតណាស់ ប្រសិនបើសហរដ្ឋអាមេរិក មិនដកពន្ធគយរបស់ពួកគេនោះទេ យើងគ្មានជម្រើសទេ ប៉ុន្តែក្រោយមក នឹងណែនាំដាក់ពន្ធគយ របស់យើងដែរ”៕ ប្រែសម្រួល៖ប៉ាង កុង