ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយ ក្រុមការងារបច្ចេកទេស របស់ក្រសួង ព្រឹកថ្ងៃអង្គារ ១១រោជ ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ នេះបានចុះពិនិត្យ និងបញ្ជាការងារអន្តារាគមន៍ផ្ទាល់ នៅលើបណ្តោយខ្នងទំនប់សណ្តរ ស្ទឹងព្រែកត្នោត ដែលពេលនេះ កំពុងប្រឈមដោយជំនន់ទឹកស្ទឹងព្រែកត្នោត ក្នុង ភូមិសាស្រ្តភាគខាងលិច រាជធានីភ្នំពេញ និងខេត្តកណ្តាល ។
សូមបញ្ជាក់ ថា ស្ថានភាពទឹកនៅទ្វារ ទំនប់អាងទឹក៧មករា ព្រឹកនេះទឹក មានកម្ពស់ 8,80 ម៉ែត្រ ធៀបនឹង ថ្ងៃ ម្សិលមិញមានការកើនឡើង 0,45ម៉ែត្របន្ថែម លើសកម្ពស់ឲ្យ មានការ ប្រុងប្រយ័ត្ន 7ម៉ែត្រ ធ្វើឲ្យកម្ពស់ទឹកក្នុងស្ទឹងឡើងជិតស្មើ នឹងខ្នងទំនប់នៅតាមទីទំនាបមួយចំនួន ។ ពេលនេះក្រុមការងារបច្ចេកទេស របស់ក្រសួង បាន និងកំពុងខិតខំជួសជុល បិតរូងនាគ ដែលបានលេចចេញ ជាបន្តបន្ទាប់ ដោយប្រើប្រាស់គ្រឿងចក្រកាយដីលើក និងបង្ហាប់ទំនប់ ព្រមទាំងច្រកបាវខ្សាច់ទប់ លើកកម្ពស់ខ្នងទំនប់ និងជាការចូលរួមបន្ថែម របស់ក្រសួងធនធានទឹក និងឧតុនិយម លោករដ្ឋមន្រ្តី បានឧបត្ថម្ភសំបកបាវ ចំនួន 3000 បាវ ជូនដល់ លោកស្រី គឹម ញឹម អភិបាលខណ្ឌដង្កោ ចាត់ចែង បន្តទៅសង្កាត់ទាំង 03 ដើម្បីចូលរួមទប់ស្កាត់លំហូរទឹក លើតួទំនប់ទៅផ្នែកខាងក្រោម បង្កការលិចលង់ ដល់លំនៅឋានប្រជាពលរដ្ឋ ។
ចាប់តាំងពីថ្ងៃទី05 ខែតុលា ឆ្នាំ2020 រហូតមកដល់ពេលនេះ ក្រុមការងារបច្ចេកទេសក្រសួង ធនធានទឹក បាន ប្រើប្រាស់ គ្រឿងចក្រ ធុនធ្ងន់ ចំនួន27គ្រឿង និងកម្លាំងពលកម្មប្រចាំការ24ម៉ោង និងជាពិសេសតាំងពីយប់ម្សិលមិញ រហូតដល់វេលាថ្ងៃត្រង់នេះ ក្រុមការងាររបស់ក្រសួង បានខិតខំអន្តរាគមន៍ រហូតគ្រប់គ្រងសភាពការណ៍ ស្ថានភាពទឹកជំនន់ ដែលកំពុងយាយីបានទាំងស្រុងមកវិញ ។
ជាមួយគ្នានេះ នាពេលដ៏ខ្លីខាងមុនក្រសួងធនធានទឹក និងឧតុនិយម នឹងចាប់ផ្តើមអនុវត្តគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ ដែលទទួលបានជំនួយហិរញ្ញប្បទាន ពីសាធារណរដ្ឋប្រជាមានិតចិន ៕
![](https://dap-news.com/wp-content/uploads/2020/10/2338-1-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2340-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2341-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2342-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2343-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2344-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2345-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2346-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2347-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2348-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2349-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2350-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2351-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2352-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2353-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2354-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2355-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2356-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)