ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀង វាយលុកចូលស្រុក និងក្រុង មួយចំនួន ក្នុងខេត្តបន្ទាយមានជ័យ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យនៅ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ បានដឹកនាំកម្លាំងអន្តរាគមន៍ ចុះជួយសង្គ្រោះបន្ទាន់ជម្លៀស ប្រជាពលរដ្ឋ ចេញពីផ្ទះមកកាន់ទីទួលសុវត្ថិភាព ។

សេចក្ដី រាយការណ៍ ពីនាយទាហានយោធភូមិភាគទី៥ បានឲ្យដឹងថា ជំនន់ទឹកភ្លៀង បានធ្វើការវាយលុក ចូលដល់ភូមិសែសិន សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ្ឌនាថ្ងៃនេះ ។
ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ កម្លាំងតំបន់ប្រតិបត្តិការសឹករង បានចេញអន្តរាគមន៍ភ្លាមៗ ក្នុងការសង្គ្រោះប្រជាពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាព ៕

To Top