ព័ត៌មានជាតិ

អ្នកស្លាប់ ដោយទឹកជំនន់នៅវៀតណាមកើនដល់ ២៩នាក់ ក្នុងនោះ ៣នាក់ ស្លាប់ដោយសារ ឆក់ខ្សែភ្លើង

បរទេស៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងការបាក់ដីបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅកណ្តាលប្រទេសវៀតណាម បានកើនឡើងដល់ ២៩ នាក់គិតត្រឹមព្រឹក ថ្ងៃអង្គារនេះ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មាធិការដឹកនាំដើម្បីបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិបាននិយាយថា មនុស្សចំនួន ២៣ នាក់បានបាត់បង់ជីវិតដោយសារ ទឹកជំនន់ និង ៣នាក់ទៀត បានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ជិះទូក ចំណែក ៣ នាក់ទៀតបានស្លាប់ដោយសារការឆក់ចរន្តអគ្គិសនីខណៈពេលកំពុងសម្អាតផ្ទះ។

ផ្ទាំងពាណិជ្ជកម្ម

គណៈកម្មាធិការបាននិយាយថាមនុស្ស ១២ នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ ខណៈដែលទឹកជំនន់បានជន់លិចផ្ទះជាង ១៣០ ០០០ ខ្នង និងដំណាំចំនួន ៤.០០០ ហិកតាដែលបានបំផ្លាញផ្លូវ រួមទាំងស្ពានជាច្រើន៕ ប្រែសម្រួលៈ ណៃ តុលា

To Top