ភ្នំពេញ៖ ក្រោមបទបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតប សង្គ្រោះបន្ទាន់ និងស្តារឡើងវិញ និងនាយឧត្តមសេនីយ៍ ស៊ុ សំណាង អគ្គនាយកដ្ឋានភស្តុភារ ក្រសួងការពារជាតិ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានដឹកនាំកម្លាំងចំនួន១២០រូប រួមនិងអូរប័រ១០គ្រឿង ចុះជួយអន្តរាគមនប្រជាពលរដ្ឋ ក្នុងហេតុការណ៍ជំនន់ទឹកភ្លៀង ស្ថិតក្នងសង្កាត់រលួស ខណ្ឌដង្កោ ។
គួររំលឹកដែរថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះរថយន្តចំនួន៧០គ្រឿង រួមនិងកម្លាំងនាយទាហាន ពលទាហាន ចំនួន២០០នាក់ ក្រោមបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានត្រៀម ២៤ម៉ោង/២៤ម៉ោង រង់ចាំជួយប្រជាពលរដ្ឋ ក្នុងករណីមានតម្រូវការជួយសង្គ្រោះចាំបាច់នានា ក្នុងហេតុការណ៍ជំនន់ទឹកភ្លៀងតាមបណ្តាខេត្ត ៕




